nkd

ចាប់ខ្លួនម្តាយកូនក្នុងបទសមគំនិតលាក់ទុកអាវុធក្រោយពីជនដៃដល់បាញ់យុវជនម្នាក់ឲ្យរបួស

nkd-36x6_outline

ក្រុងប៉ោយប៉ែត៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនម្តាយ និង កូនពាក់ព័ន្ធករណីលាក់អាវុធរបស់ជនសង្ស័យក្រោយពីបាញ់យុវជនម្នាក់ឲ្យរបួស ។ ករណីឃាត់ខ្លួនម្តាយកូននេះសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នៅ ចំណុចមណ្ឌល១០ស្ថិតនៅភូមិប្រជា ធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ។

មន្រ្តីកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា ជនសង្ស័យសមគំនិតលាក់អាវុធត្រូវ បានចាប់ខ្លួនឈ្មោះ កែវ ប៊ុនរ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ និងឈ្មោះ អ៊ំ សុផា អាយុ៤៧ឆ្នាំជាម្តាយជនសង្ស័យឈ្មោះកែវ ប៊ុនរ័ត្ន បច្ចុប្បន្ន រស់នៅភូមិសង្កាត់ខាងលើ ។

មន្រ្តីដដែលបានរំលឹកថាកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង២៣ មាន ករណីបាញ់ប្រហារមួយទៅលើជនរង គ្រោះឈ្មោះរស់ រស្មី ភេទប្រុស អាយុ១៥ឆ្នាំ នៅខាងក្រោយសណ្ឋាគារនាគមាសចាស់ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះខ្មានហើយក្រោយពីបាញ់ជនរងគ្រោះរួចជនសង្ស័យឈ្មោះ ខ្មានបានរត់គេចខ្លួន និងបានយកកាំភ្លើង ម៉ាកកា-59 ទៅឲ្យជនសង្ស័យម្តាយកូនខាងលើកប់ដីលាក់ទុកតែត្រូវសមត្ថកិច្ចស្រាវជ្រាវឈានដល់ការចាប់ខ្លួនតែម្តង ។

មន្រ្តីខាងលើបានបន្តថា រហូតមកដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់ឈ្មោះខ្មានបាន នៅឡើយទេ ។
តាមប្រភពបានឲ្យដឹងដែរថាករណីជនដៃដល់ប៉ងបាញ់សម្លាប់ជនរងគ្រោះឈ្មោះ រស់ រស្មីតែមិនស្លាប់បណ្តាលឲ្យរងរបួសធ្ងន់នោះដោយសារជនរងគ្រោះបានឃើញ ជនសង្ស័យកំពុងលក់ថ្នាំញៀននៅក្រោយសណ្ឋាគារនាគមាសចាស់ ។ ពេលនោះជនដៃដល់ទំនងជាខ្លាចបែកការណ៍ក៏ទាញកាំភ្លើងប៉ងបាញ់សម្លាប់ជនរងគ្រោះបំបិទ មាត់ ។ បន្ទាប់មកជនសង្ស័យនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦បានយកកាំភ្លើងដែលបាញ់ជនរងគ្រោះទៅឲ្យឈ្មោះកែវ ប៊ុនរ័ត្ន កាប់ដីលាក់ទុកទើបមកដល់ព្រឹកថ្ងៃទី១៤ សមត្ថកិច្ចស្រាវជ្រាវឈានដល់ការចាប់ ខ្លួនជនសង្ស័យម្តាយនិងកូននេះតែម្តង ។

គេមិនដឹងទេថាជនដៃដល់ឈ្មោះ ខ្មាន និងម្តាយកូនដែលត្រូវចាប់ខ្លួនខាងលើនេះស្គាល់គ្នាបែបណាឡើយ តែបើតាមអ្នកភូមិបង្ហើបឲ្យដឹងថាជនដៃដល់ឈ្មោះ ខ្មាន និងឈ្មោះកែវ ប៊ុនរ័ត្នឧស្សាហ៍ដើរលេង ជាមួយគ្នា ។

បច្ចុប្បន្នជនសង្ស័យក្នុងបទសមគំនិតលាក់ទុកអាវុធដោយខុសច្បាប់ត្រូវបាន ចាប់បញ្ជូនទៅតុលាការ ហើយសមត្ថកិច្ចបាននិងកំពុងតាមចាប់ខ្លួនជនដៃដល់ឈ្មោះ ខ្មាន ខណៈដែលជនរងគ្រោះឈ្មោះ រស់ រស្មីនៅពុំទាន់ចេញពីមន្ទីរពេទ្យនៅឡើយ ៕

2 1 3

ដោយ៖ វណ្ណា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print