img_1859

តម្រួតថៃបញ្ជូនពលករខ្មែរឆ្លងដែនចូលស្នាក់នៅនិងធ្វើការងារខុសច្បាប់១៦៥នាក់ មកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង

nkd-36x6_outline

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរចំនួន១៦៥នាក់ ក្នុងនោះមានស្រី៦៥នាក់ ត្រូវគេរាយការណ៍ឱ្យដឹងថា រងការបង្រ្កាបចាប់ឃាត់ខ្លួន និង បញ្ជូនមកមាតុប្រទេសវិញ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងពីសំណាក់ម្រួតថៃ ក្រោយពីតម្រួតថៃរកឃើញថា ពលករខ្មែរទាំងនោះ បានចូលទៅស្នាក់នៅ និងធ្វើការងារខុសច្បាប់ក្នុងដីថៃ។

តម្រួតថៃបញ្ជូនពលករខ្មែរមកដល់ច្រកព្រំដែនអន្តរជាតិដូងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ យកមកប្រគល់ឱ្យនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិដូងនោះតែម្តង។ ពលករទាំងនោះ បានធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាពីសំណាក់នគរបាលអន្តោប្រវេសន៍បញ្ឆប់ពួកគាត់កុំទៅរកការងារធ្វើខុសច្បាប់ក្នុងប្រទេសថៃ។ក្រោយមកបានដោះលែងឱ្យពួកគាត់ធ្វើដំណើរតាមរថយន្តត្រឡប់ទៅស្រុកកំណើតវិញ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជុំវិញនៃការឆ្លងដែនខុសច្បាប់ពីសំណាក់ពលករខ្មែរ ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវគេមើលឃើញថា ពលករខ្មែរមានការប្រឈមគ្រោះថ្នាក់ជាខ្លាំង។ កន្លងមកមានពករខ្មែរមួយចំនួនរងការបាញ់សម្លាប់ ចាប់ដាក់គុក ធ្វើទារុណកម្ម ពីសំណាក់ទាហានថៃ មិនតែប៉ុណ្ណោះពលករខ្លះទៀត រងការចាញ់បោក កេងកម្លាំងពលកម្ម ពីសំណាក់មេខ្យល់ខ្មែរ និងមេខ្យល់ជនជាតិថៃផងដែរ ។ក្នុងនោះក៏មានការឃុបឃិត គ្នាពីសំណាក់សមត្ថកិច្ចការពារព្រំដែនកម្ពុជា និងសមត្ថកិច្ចថៃ ដែលបានអនុញ្ញាតឱ្យពលករ ខ្មែរឆ្លងដែនចាកចេញទៅប្រទេសថៃ ជាថ្នូរនិងទទួលបានប្រាក់មួយចំនួន ផងដែរ។

សេចក្តីរាយការណ៍ឱ្យដឹងថាពលករខ្មែរខ្លះ ក៏ត្រូវរងការជួញដូរកម្លាំងពលកម្មធ្វើការងារលើទូកនេសាទ នៅសមុទ្រ ទៀតផង។ ពលករខ្មែរធ្វើការងារនៅលើទូកនេសាទ ត្រូវគេរាយការណ៍ឱ្យដឹងថាមានបញ្ហាប្រឈមគ្រោះថ្នាក់បំផុត។កន្លងមក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់ស្រាវជ្រាវរកឃើញថា បានរងការគាបសង្កត់បង្ខិតបង្ខំ ប្រើប្រាស់ឱ្យធ្វើការងារ ហួសកម្លាំង និងឱ្យប្រើប្រាស់គ្រឿងញៀនពីសំណាក់ថៅកែទូកនេសាទនោះតែម្តង ៕

img_1858 img_1859 img_1867 img_1864

ដោយ៖ សំ វិច្ឆិកា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print