play

មហាជនខកចិត្តការសម្រួលក្រៅរបងតុលាការរបស់ ពេជ្រ អាវីហ្សា

nkd-36x6_outline

ភ្នំពេញ៖ មហាជន ពិសេសអ្នកសិល្បៈបានថ្លែងរិះគន់ និងខកចិត្តខ្លាំងក្រោយពីតារាសម្តែងពេជ្រ អាវីហ្សា សម្រេចចិត្តជ្រើសរើសយកផ្លូវសម្របសម្រួលក្រៅរបងតុលាការដោយមិនទាមទាយកយុត្តិធម៌។ រិះគន់ក៏ព្រោះតែមហាជន និងអ្នកសិល្បៈមិនចង់ឲ្យករណីនេះក្លាយជាគំរូមិនល្អសម្រាប់អ្នកប្រព្រឹត្តិរំលោភបំពានចំពោះមនុស្សជនរងគ្រោះពិសេសលើស្ត្រីភេទរស់នៅក្រៅសសំណាញ់ច្បាប់នោះ។

តាមរយៈការបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គណនីយឈ្មោះHeaHengដែលគេស្គាល់ថាជាគណនីយរបស់លោក គៀង ហេងជាប្អូនថ្លៃអ្នកឧកញ៉ា ទ្រីភាពនិងជា អតីតសង្សាកញ្ញា ពេជ្រ អាវីហ្សាបានលើកឡើងថា ភាគីទាំងសងខាងសម្របសម្រួលគ្នារួចរាល់ហើយដោយគ្មានការប្ដឹងផ្ដល់គ្នាទេ។

សារនេះបានបង្កើតឲ្យមានការរិះគន់ខ្លាំងៗពីសំណាក់មហាជនពិសេសពីអ្នករស់នៅក្នុងចង្កោមសិល្បៈព្រោះតែអំពើហិង្សាវាយដំ និងប្រមាថលោកគៀនហេងលើអតីតសង្សាររបស់ខ្លួនគឺកញ្ញាពេជ្រអាវីហ្សាបានឆ្លុះបញ្ចាំងពីការប្រើអំណាចនិងរំលោភបំពានទៅលើស្ត្រីយ៉ាងធ្ងន់ធ្ងរមិនគួរឲ្យកើតមានក្នុងសង្គមហើយ ទង្វើនេះជាបទព្រហ្មទណ្ឌហើយជនប្រព្រឹត្តិមិនគួររួចផុតពីសំណាញ់ច្បាប់នោះទេ។

នៅក្នុងសំណេរដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៥ខែវិច្ឆិកានេះលោកគៀនហេងបានសរសេរថា«នៅថ្ងៃនេះដែលគ្រួសារខ្ញុំនិងក្រុមគ្រួសាររបស់អូនម៉ី (ឈ្មោះហៅក្រៅរបស់ពេជ្រអាវីហ្សា) គឺបានយល់ព្រមសម្របសម្រួលនិងទទួលខុសត្រូវគ្រប់រឿងដែលកើតឡើងដោយគ្មានការប្ដឹងផ្ដល់គ្នាចឹងហើយសូមបណ្ដាសារព័ត៌មានទាំងអស់សូមជ្រាបនិងបងប្អូនសិល្បៈជ្រាបផងដែរ។ព្រោះរឿងខ្ញុំនិងអូនម៉ីត្រូវបានបញ្ចប់ហើយដូច្នេះហើយសូមបងប្អូនគួរតែឈប់បន្តការShare (ចែករំលែក) ព្រោះរឿងរបស់កញ្ញាម៉ីនិងលោកហេងត្រូវបានបញ្ចប់ហើយសូមអរគុណ!»

យោងតាមបទសម្ភាសន៍ចុងក្រោយតារាសម្ដែងនាងពេជ្រអាវីហ្សាបានអះអាងថាលោកគៀងហេងជាប្អូនថ្លៃលោកឧកញ៉ាទ្រីភាពនិងជាអតីតគូសេ្នហ៍បានយល់ព្រមបែកគ្នាជាមួយនាងដោយសន្តិវិធី។ នៅលើគណនីផ្ទាល់ខ្លួនរបស់លោកគៀងហេងក៏បានប្រកាសថាលោកយល់ព្រមផ្ដល់សេរីភាពអោយនាងដោយឈប់តាមរំខានបន្តទៀតផងដែរ។

ពេជ្រអាវីហ្សានិយាយប្រាប់អ្នកសារព័ត៌មានថាជម្រើសចុងក្រោយរបស់នាងនិងក្រុមគ្រួសារគឺសម្រេចមិនប្ដឹងនោះទេក្រោយពី អតីតសង្សាយល់ព្រមដោះលែងនាងអោយមានសេរីភាពហើយនាងគ្មានអ្វីសប្បាយចិត្តជាងទទួលបានសេរីភាពវិញនោះទេ។ នាងបញ្ចាក់ដែរថា នាងមិនត្រូវការសំណងអ្វីទាំងអស់ដោយសារតែនាងចង់បានលទ្ធផលមួយគត់គឺមានសេរីភាពពីអតីតគូស្នេហ៍។

សិល្បករម្នាក់ដែលថ្លែងដោយមិនបញ្ចេញឈ្មោះបានលើកឡើងថាអ្នកសិល្បៈស្ទើរគ្រប់គ្នាបានបង្ហាញក្តីអាណិត និងជំរុញឲ្យនាងរើបំរាស់ និងតស៊ូតតាំងជាមួយនឹងការស្វែងរករយុត្តិធម៌ ប៉ុន្តែពួកគេខកចិត្តនិងខ្មាសអៀនចំពោះខ្លួនឯងព្រោះតែម្នាក់ៗខិតខំចែករំលែក និងបញ្ចេញទស្សនៈប្រឆាំងនឹងការរំលោភបំពានលើរាងកាយយ៉ាងធ្ងន់ធ្ងរមកលើសិល្បករដូចសត្ថធាតុ។ ប្រភពបន្តថាករណីហិង្សាវាយដំធ្ងន់ធ្ងរលើពេជ្រអាវីហ្សាគឺជាបទព្រហ្មទណ្ឌដែលមិនអាចសម្របសម្រួលបាន ប៉ុន្តែមិនដឹងទេថាមូលហេតុអ្វីដែលធ្វើឲ្យពេជ្រ អាវីហ្សាជ្រើសរើសយកផ្លូវសម្របសម្រួល។

ប្រធានសមាគមសិល្បៈលោកសុះម៉ាចបញ្ជាក់ថាលោកសោកស្ដាយនិងអាណិតនៅពេលបានឮដំណឹងជុំវិញករណីប្រើអំពើហិង្សាវាយដំលើកញ្ញាពេជ្រអាវីហ្សា។ ទោះជាយ៉ាងណាពេលនេះលោកមិនទាន់ទទួលដំណឹងថានាងនឹងដាក់ពាក្យបណ្ដឹងឬយ៉ាងណានៅឡើយទេប៉ុន្តែសមាគមសិល្បៈនឹងចាំជួយនាងគ្រប់ពេលព្រមទាំងផ្តល់មេធាវីបើនាងត្រូវការព្រោះក្នុងនាមជាអ្នកសិល្បៈដូចគ្នា។

គួរបញ្ជាក់ដែរថាតារាសម្ដែងពេជ្រអាវីហ្សាត្រូវបានគេបញ្ចេញរូបថតរបស់នាងព្រោងព្រាតក្រោយពីនាងទទួលរងអំពើហិង្សាកាលពីរាត្រីថ្ងៃទី១៣ខែវិច្ឆិកាក្នុងក្លឹបកម្សាន្តមួយនាខេត្តព្រះសីហនុ។ អ្នកប្រព្រឹត្តិត្រូវបានគេស្គាល់ថាជាអតីតគូស្នេហ៍មានឈ្មោះថាគៀនហេងនិងជាប្អូនថ្លៃឧកញ៉ាឈ្មួញឈើគឺឧកញ៉ាទ្រីភាព។ នេះមិនមែនជាអំពើហិង្សាដំបូងទេដែលនាងទទួលរងការវាយដំពីអតីតសង្សាហើយចុងក្រោយនេះគឺកាន់តែមានសភាពធ្ងន់ធ្ងរ។

ចុងក្រោយនៃអំពើហិង្សាមកលើនាងត្រូវបានសម្រួលក្រៅរបងតុលាការ ប៉ុន្តែត្រូវបានរងការរិះគន់ពីមហាជនព្រោះតែយោងតាមផ្លូវច្បាប់ករណីវាយដំនេះឃើញថាជាបទល្មើសព្រហ្មទណ្ឌទោះជាជនរងគ្រោះមិនហ៊ានប្ដឹងដោយសារភ័យខ្លាចឬព្រមទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការក៏ដោយគឺព្រះរាជអាជ្ញានិងប៉ូលិសព្រហ្មទណ្ឌមានសិទ្ធិប្ដឹងនិងបន្តធ្វើចំណាត់ការតាមវិធានការច្បាប់បានដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពគឺភាពគ្មានទោសពៃនោះ៕

unnamed imageimage vyza-6  imagevyza-4 vyza-3 vyza vyza-5 image vyza-1 vyza-2 image

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print