ភ្នំពេញ៖ អ្នករើសអេតចាយបានប្រទះឃើញសពស្ត្រីម្នាក់ចងខ្សែរុំនឹងភួយយកមកបោះចោលជាមួយគំនរសំរាម មិនដឹងស្លាប់តាំងពីពេលណាទេ ។
ករណីភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រជាពលរដ្ឋនៅទីនោះដែលឃើញហេតុការណ៍បានបង្ហើបថា ស្ត្រីដែលត្រូវគេរុំនឹងភួយយកមកពោះចោលនៅគំនរសំរាមនេះ សង្ស័យជាអំពើឃាតកម្ម ឬរំលោភហើយសម្លាប់។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចុះទៅធ្វើកោសល្យវិច័យលើសាកសព៕
...
ដោយ៖ តុង សីហា