ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកដីបុកនិងម៉ូតូ បណ្តាលឲ្យបោកក្បាលទៅនឹងថ្នល់សន្លប់រងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅផ្លូវបំបែកជាបី ស្ថិតនៅភូមិថ្មសរ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគង់ ដា ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល ។
ប្រភពដ៏ដែលបន្តទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខភ្នំពេញ1BB-0869 បើកបរពីទិសខាងកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏បើកវាងគំនូសចរាចរណ៍មកខាងឆ្វេងដៃ( ជែងម៉ូតូដែលបើកនៅពីមុខ) ស្របពេលនោះក៏មានរថយន្តបែនដឹកដី មួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A-1476 ធ្វើដំណើរក្នុងទិសដៅស្របគ្នាពីកើតទៅលិចយ៉ាងលឿនក៏បុកចំម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូ ប៉ើងខ្ទាតចេញពីម៉ូតូទៅខាងមុខចម្ងាយ២០ម៉ែត្រ។ បន្ទាប់មកអ្នកបើកបរបានទុករថយន្តចោលរួចបើកទ្វាររត់គេចខ្លួនភ្លាមៗបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំដើម្បីសង្គ្រោះ។ ចំណែកម៉ូតូនិងរថយន្តត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុអ្នកបើកបរម៉ូតូបើកវាងគំនូសចរាចរណ៍ចូលកណ្តាលទ្រូងថ្នល់បំពានច្បាប់ រីឯរថយន្តបើកបរល្បឿនលឿនហួសច្បាប់កំណត់៕
...
ដោយ៖ យឹម សុថាន