kick-1

អាហ្សង់ទីនលេងល្អនៅក្នុងដីរបស់ខ្លួនឈ្នះកូឡុំប៊ី 3-0 ពេលជម្រុះ World Cup

nkd-36x6_outline

អាហ្សង់ទីនទទួលបានក្តីសង្ឃឹមទៅលេងនៅ World Cup ក្នុងប្រទេសរុស្ស៊ីឆ្នាំ ២០១៨វិញ ក្រោយពីផ្តួលក្រុមកូឡុំប៊ី ដោយលទ្ធផល 3-0 នៅក្នុងទឹកដីរបស់ ខ្លួន។

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelonaគឺជាតួអង្គសំខាន់ក្នុងការប្រកួត នោះដោយអាចផ្តល់បាល់ឲ្យមិត្តរួមក្រុម ស៊ុតបញ្ចូលទី២គ្រាប់និងរកបានខ្លួនឯង មួយគ្រាប់ផងដែរ ។

ការប្រកួតចាប់ផ្តើមបានតែ១០នាទី កីឡាករ Lionel Messi អាចស៊ុតបាល់ free-kick យ៉ាងល្អឥតខ្ចោះចូលទីក្រុមកូឡុំប៊ី ហើយនៅតង់ទី២កីឡាករLucas Pratto និង Angel di Maria រកបានម្នាក់មួយគ្រាប់ទៀតហើយចប់ការប្រកួតក្រុមម្ចាស់ផ្ទះ ឈ្នះ 3-0 ។

បន្ទាប់ពីទទួលជ័យជម្នះនេះក្រុមជម្រើសជាតិអាហ្សង់ទីនឡើងមកឈរលំដាប់លេខ៥វិញក្នុងពូលជម្រុះនៅទ្វីបអាមេរិកខាង ត្បូង។ ចំណែកប្រេស៊ីលបន្តទម្រង់លេងល្អដដែរដោយបានយកឈ្នះលើក្រុមជម្រើស ជាតិប៉េរូដោយលទ្ធផល2-0 ៕

kick-1 kick-2 kick-4 kick-3 kick-5

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print