​កូរ៉េខាងជើងប្តេជ្ញាហ្វឹកហាត់កីឡាករឲ្យលេងល្អជាង Lionel Messi

ចែករំលែក៖

បើទោះបីជាកំពុងតែស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក៏ដោយក៏ប្រទេសកូរ៉េខាងជើងបានប្តេជ្ញាចិត្តថានឹងហ្វឹកហាត់កីឡាករបាល់ទាត់ជំនាន់ក្រោយរបស់ខ្លួនឲ្យក្លាយទៅជាកំពូលតារាបាល់ទាត់ដែលមានសមត្ថភាពលេងល្អជាង Lionel Messi ខ្សែប្រយុទ្ធកំពូលរបស់ពិភពលោកទៅទៀត។

ក្រោយពេលបើកសាលាបាល់ទាត់ ឈ្មោះ Pyongyang International Football Schoolកាលពីឆ្នាំ២០១៣មករួចមក កូរ៉េខាងជើងក៏បានដាក់កំណត់គោលដៅ របស់ខ្លួនធ្វើយ៉ាងណាឲ្យក្លាយទៅជាប្រទេសមហាអំណាចក្នុងវិស័យបាល់ទាត់មួយ របស់ពិភពលោកផងដែរ ។

បច្ចុប្បន្នប្រទេសកូរ៉េខាងជើងកំពុងតែឈរលំដាប់លេខរៀងទី១២៦ពិភពលោក ដោយស្ថិតនៅឆ្ងាយពីបណ្តាប្រទេសអាស៊ី ដូចគ្នាដូចជាជប៉ុន កូរ៉េខាងត្បូង និងចិន។ ប៉ុន្តែពួកគេបានបំផុសគំនិតថានឹងបង្កើត កីឡាករល្អៗជាងកីឡាករ Lionel Messi តារាបាល់ទាត់ក្លិប Barcelona ដើម្បីជួយ ប្រទេសកូរ៉េខាងជើងឈ្នះពានរង្វាន់ធំៗនៅលើពិភពលោក ។

លោកRi Yu-Ilគ្រូបង្វឹកមួយរូបនៅក្នុងសាលាបាល់ទាត់នៃទីក្រុងព្យុងយ៉ាងបាននិយាយប្រាប់អ្នកសារព័ត៌មានពេលកំពុងបង្វឹកថា “យើងកំពុងតែហ្វឹកហាត់ដល់ សិស្សដើម្បីក្លាយទៅជាកីឡាករដែលមានទេពកោសល្យ និងជំនាញខ្លាំងជាងកីឡាករល្បីៗរបស់ពិភពលោកដូចជា Lionel Messi ជាដើម។ បច្ចុប្បន្នយើងកំពុងតែខ្លាំងនៅ អាស៊ីហើយនៅថ្ងៃអនាគតយើងសង្ឃឹមថាយើងអាចជាជើងខ្លាំងរបស់ពិភពលោក។”

ចំណែកលោកJorn Andersonគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងជើងវិញពុំសូវ មានគំនិតសុទិដ្ឋិនិយមចំពោះការកំណត់គោលដៅបែបនេះឡើយ ។ គាត់បានថ្លែង ថា “ខ្ញុំគិតថាពួកគេមិនអាចបង្កើតឲ្យមាន កីឡាករល្អៗដូចជា Lionel Messi បានទេប៉ុន្តែពួកគេអាចក្លាយទៅជាកីឡាករល្អនៅ អាស៊ី។ នៅទីនេះមានកីឡាករល្អៗច្រើន ប៉ុន្តែពួកគេមិនអាចចេញទៅក្រៅប្រទេសបានឡើយ។ ប្រសិនបើពួកគេនៅតែក្នុងប្រទេសនោះពួកគេមិនអាចក្លាយទៅជា កីឡាករល្អរបស់ពិភពលោកបានទេ៕”

korea-messi-1 korea-messi-2messi-korea

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print