ពិភពលោកកាន់តែអភិវឌ្ឍអ្នកក្រីក្រកាន់តែកើនឡើង

ចែករំលែក៖

កត្តាដែលធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកកាន់តែក្រីក្រដោយសារតែការអភិ វឌ្ឍលើវិស័យឧស្សាហកម្មរបស់ប្រទេស មហាអំណាចសេដ្ឋកិច្ចបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស បណ្តាលឲ្យអាកាសធាតុ ប្រែប្រួលបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិ។ ទាំងនោះហើយដែលធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេស ក្រីក្រកាន់តែក្រទៅពីមួយឆ្នាំទៅមួយឆ្នាំ។

ពលរដ្ឋក្រីក្រភាគច្រើនរស់នៅអាស្រ័យ លើផលដំណាំកសិកម្មហើយគ្រោះធម្មជាតិបានបំផ្លាញផលដំណាំរបស់ខ្លួនធ្វើឲ្យអ្នកទាំងនោះត្រូវខាតបង់ស្ទើរតែទាំងស្រុង។ គ្រោះមហន្តរាយធម្មជាតិជំរុញឲ្យប្រជាជនចំនួន២៦លាននាក់រស់នៅក្នុងភាពក្រីក្រជារៀងរាល់ឆ្នាំក្នុងនោះមានប្រទេសតំបន់អាស៊ី។

គ្រោះមហន្តរាយធម្មជាតិបង្កើតការខាត បង់ទឹកប្រាក់ចំនួន៥២០.០០០លានដុល្លារ ក្នុង១ឆ្នាំនិងជំរុញឲ្យប្រជាជន២៦លាននាក់ រស់នៅក្នុងភាពក្រីក្របំផុត។ នេះបើយោងតាមរបាយការណ៍មួយរបស់ធនាគារពិភពលោកដែលចេញផ្សាយនៅថ្ងៃចន្ទ១៤ ខែ វិច្ឆិកា ។

របាយការណ៍ដដែលបានលើកបញ្ជាក់ ទៀតថា «ផលប៉ះពាល់សេដ្ឋកិច្ចនិងមនុស្ស ដោយគ្រោះមហន្តរាយធម្មជាតិមានកម្រិតខ្ពស់ជាងការដែលគេបានគិតស្មានរហូតមក ដល់ពេលនេះ»។ របាយការណ៍នេះបាន វាយតម្លៃដោយពុំផ្អែកទាំងស្រុងតែទៅលើការខាតបង់សម្ភារៈតែមួយមុខគត់នោះទេ (មានដូចជាអគារផ្ទះ, ផ្លូវ)។ ក៏ប៉ុន្តែបូករួម ទាំងការបាត់បង់ «នៅលើផ្នែកសុខុមាលភាព» របស់មនុស្សផងដែរដូចជាបញ្ហាអសមត្ថភាពក្នុងការធានាក្នុងការចំណាយលើផ្នែកសុខភាព, អាហារ, ការអប់រំ។ល។

បើគេពិចារណាទៅលើ «ការបាត់បង់ នៃសុខុមាលភាពនេះវិញ» របាយការណ៍ របស់ធនាគារពិភពលោកបានពន្យល់ប្រាប់ ទៀតថា «ប្រជាជនដែលក្រីក្រជាងគេបំផុត ចំនួន២០ភាគរយបានខាតបង់សម្ភារៈតែចំនួន១១ភាគរយប៉ុណ្ណោះ ក៏ប៉ុន្តែនៅលើ ផ្នែកសុខុមាលភាពវិញ ពួកគេបានបាត់បង់រហូតដល់ទៅ៤៧ភាគរយឯណោះ»។

យោងតាមរបាយការណ៍ធនាគារពិភពលោកបានឲ្យដឹងដែរថា «ខ្យល់ព្យុះ Nargis ដែលបានវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០០៨ បានបង្ខំឲ្យពាក់កណ្តាលនៃប្រជាកសិករដ៏ក្រីក្រជាងគេធ្វើការលក់ទ្រព្យសកម្មរបស់ខ្លួនរួមទាំងដីធ្លីផង ដែរដើម្បីសងបំណុលគេ»៕

world-2 world-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print