អាជ្ញាធររាជធានីដោះលែងជនបន្សាបថ្នាំញៀន២៣៥នាក់ «នៅមជ្ឈមណ្ឌលឱកាសខ្ញុំ» ឲ្យត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចចម្រុះរបស់អាជ្ញាធររាជធានីភ្នំពេញបានសម្រេចដោះលែងក្រុមជនរងគ្រោះដោយសារគ្រឿងញៀនចំនួន២៣៥នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកន្លងមកយកមកធ្វេីការអប់រំ និងបន្សាបសារធាតុថ្នាំញៀនដែលផ្ទុកក្នុងខ្លួន នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ដែលមានទីតាំងនៅភូមិសំរោង ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សមាសភាពមន្ត្រីដែលចូលរួមក្នុងពិធីធ្វេីសមាហរណកម្ម យុវជនយុវនារីនោះ រួមតំណាងមន្ត្រីតុលាការអភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌទួលគោក អភិបាលខណ្ឌព្រែកព្នៅ ប្រធានមជ្ឈមមណ្ឌលឱកាសខ្ញុំ  រួមទាំងព្រះសង្ឃផងដែរ ។

ក្រុមមន្ត្រីទាំងនោះបានណែនាំដល់ក្រុមយុវជនទាំងនោះថា ត្រូវខិតខំកសាងខ្លួនឲ្យបានល្អដេីម្បីអនាគតខ្លួនឯងនិងគ្រួសារ ក៏ដូចជួយសង្គមជាតិយេីងផងដែរ ព្រោះយុវជនជាទំពាំងឫស្សី ជាសសរទ្រូងរបស់ជាតិយេីង បេីសសរទ្រូងជាតិយេីងរឹងមាំ ប្រទេសជាតិសុខសប្បាយ ។

ទោះបីយ៉ាងណា ក្រុមមន្ត្រីបានសំណូមពរនិងព្រមានដល់យុវជនទាំង២៣៥នោះមិនឲ្យធ្លាក់ខ្លួនចូលក្នុងអន្ទាក់ថ្នាំញៀនម្តងទៀតឡេីយ ហេីយថា មជ្ឈមណ្ឌលមិនទទួលអ្នកជាលេីកទី២ទៀតឡេីយគឺនឹងត្រូវដាក់ពន្ធនាគារវិញ បេីនៅតែមិនកែប្រែទៀតនោះ។

បន្ទាប់ពីក្រុមមន្ត្រីបានផ្តាំផ្ញើ និងណែនាំពួកគេឲ្យងាកមករកផ្លូវល្អរួចមកព្រះសង្ឃក៏បានមកសូត្រធម៌ប្រោះព្រំទឹកមន្តដល់ពួកគេឲ្យឧបទ្រុបចង្រៃចាកចេញឆ្ងាយពីពួកគេ និងនាំមកនូវ សិរីសួស្តី សុខសប្បាយ អនាគតភ្លឺស្វាងចាប់ពីពេលនេះតទៅ៕

img_7323 img_7321 img_7322 img_7319 img_7320

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print