ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌ៧មករាកំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៧ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មភាពនៅក្នុងរាជធានីភ្នំពេញ ហើយក៏ទើបតែចេញមកពីគុកផងនោះក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាចាប់ឃាត់បានជាក់ស្ដែងតែម្តង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២១៥ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ សុំចាន់ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅមុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ សុខ រដ្ននា ភេទស្រី៣៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៥ ម្ដុំផ្លូវដួងហែមលេខ១៣២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី។ ចំណែកការបូបរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅម្ចាស់ដើមវិញផងដែរ៕
ដោយ៖ ស រស្មី