img-20161117-wa0037

រថយន្តឡិចស៊ីសRX470 បើកបុកកិនម៉ូតូក្រោមរថយន្ត ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្រុងប៉ោយប៉ែត

nkd-36x6_outline

ក្រុងប៉ោយប៉ែត៖ រថយន្តឡិចស៊ីសស៊េរីទំនើប១គ្រឿងដែលម្ចាស់រថយន្តគេស្គាល់ថាឈ្មោះធី បើកបុកបុរសម្នាក់បានស្លាប់ នៅមន្ទីរពេទ្យបង្អែក ចំណែកទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវលំក្រាលបេតុង ត្រង់ចំណុចក្នុងបរិវេណបូរីខេធីអេច(KTH) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចប្រាប់ថា អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះធី ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហូលីដេ មានទីលំនៅស្នាក់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងបោយប៉ែត ហើយមានដឹកមនុស្សម្នាក់(ពុំស្គាល់ឈ្មោះ និងទីលំនៅ) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាស្គុបពី ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 1K-7502 បើកបរដោយឈ្មោះហុង(ស្លាប់) ហើយមានដឹកមនុស្សម្នាក់(រងរបួសធ្ងន់) បើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2U-5797 អ្នកបើកបរឈ្មោះធី បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូខាងលើកិនជាប់ក្រោមរថយន្តបណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់។

ក្រោយពីកើតហេតុជនរងគ្រោះទាំង២ត្រូវបានកម្លាំងជួយអន្តរាគមន៍ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដោយអកុសលជនរងគ្រោះដែលឈ្មោះហុង (ស្លាប់នៅមន្ទីរពេទ្យ)។ ចំណែកអ្នកបើបររថយន្តបានទុករថយន្តចោលរត់គេចខ្លួនបាត់។

រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតរងចាំដោះស្រាយតាមផ្លូវច្បាប់៕

img-20161117-wa0037 img-20161117-wa0049 img-20161117-wa0041 img-20161117-wa0051

ដោយ៖ វណ្ណា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print