ទ្រីយ៉ាត្លុងកម្ពុជាត្រៀមចេញទៅប្រកួតពិសេសក្នុងកម្មវីធីថ្នាក់ជាតិនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានត្រៀមបញ្ជូនកីឡាកររបស់ខ្លួន៨នាក់ចេញទៅចូលរួមប្រកួតកីឡាទ្រីយ៉ាត្លុងថ្នាក់ជាតិនៅប្រទេសថៃ្ងទី៤ ខែធ្នូ ឆ្នាំ២០១៦ខាង មុខ នេះបើតាមការបញ្ជាក់របស់លោកស្រីសូរ៉ាន់ដេតគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្ពុជាក្រោយពេលហ្វឹកហាត់ថា បច្ចុប្បន្នអត្តពលិករបស់ខ្លួនមានការរំពឹងខ្ពស់ក្នុងការដណ្តើមយកមេដាយពីព្រឹត្តិការណ៍កម្រិតជាតិនៅប្រទេសថៃ ។

លោកស្រី សូរ៉ាន់ដេត គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាបានប្រាប់អ្នកសារព័ត៌មាននៅកន្លែងហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិថា ក្នុងនាមលោក ស្រី ជាគ្រូបង្វឹកម្នាក់មានការរំពឹងខ្ពស់សម្រាប់ដណ្តើមយកមេដាយត្រឡប់មកជូនជាតិវិញ។ ចំពោះព្រឹត្តិការណ៍ខាងលើនេះដ្បិតយើងលេងរហូតដល់ទៅវិញ្ញាសាចំនួន២គឺការប្រកួត Full ទ្រីយ៉ាត្លុង និងពាក់កណ្តាល ទ្រីយ៉ាត្លុង។

អ្នកគ្រូសូរ៉ាន់ដេតបានបន្តថា កីឡាករ ៤នាក់ត្រូវលេងវិញ្ញាសា Full ទ្រីយ៉ាត្លុង ទី១-នាងពេជ្រ ពិសិដ្ឋ, ទី២-ឈុន ចាន់ថន, ទី៣-ឆោម ចាន់ផុន និងទី៤-សៃ សម្ផស្ស។ ចំពោះកីឡាករ ស៊ន តារា, កាំង ធឿន, ឆោម ចន្ថា និងកីឡាករម្នាក់ទៀតមិន ទាន់បានបញ្ចេញឈ្មោះនៅឡើយពួកគេលេងវិញ្ញាសាពាក់កណ្តាលទ្រីយ៉ាត្លុង ។ ដោយសារតែការប្រកួតនេះភាគីថៃគេតម្រូវឲ្យយើងលេងតាមប្រភេទអាយុ ក្នុងនោះ ពីចាប់ពី២០ឆ្នាំដល់២៩ឆ្នាំលេងវិញ្ញាសាពាក់កណ្តាលទ្រីយ៉ាត្លុងនិងអាយុ២៩ឆ្នាំលេងវិញ្ញាសាហ្វូលទ្រីយ៉ាត្លុងតែម្តង ។

ចំពោះទ្រីយ៉ាត្លុងទាំងអស់បានចែកចេញជា៣ផ្នែកប៉ុន្តែការប្រកួតនេះយើងលេងត្រឹមប្រភេទប៉ុណ្ណោះគឺពាក់កណ្តាលត្រីយ៉ាត្លុងមានវិញ្ញាសាហែលទឹកចម្ងាយ៧៥០ម៉ែត្រជិះកង់២០គីឡូម៉ែត្ររត់៥គីឡូម៉ែត្រ។ហ្វូលទ្រីយ៉ាត្លុងមានវិញ្ញាសាហែលទឹកចម្ងាយ ១,៥០០ម៉ែត្រ ជិះចម្ងាយ៤០គីឡូម៉ែត្រ និងរត់ចម្ងាយ១០គីឡូម៉ែត្រ។

លោកស្រីអះអាងថា បើប្រៀបធៀបថិរវេលាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមវិញ្ញាសា ហែលទឹកពួកគេធ្វើបាន២៤នាទី ប៉ុន្តែបច្ចុប្បន្នពួកគេធ្វើត្រឹមតែ២២នាទីប៉ុណ្ណោះ ៕

sarim-5 sarim-4 sarim-1 sarim-2 sarim-3

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print