sr-2

បិទទីតាំងរោងចក្រលាយបេតុងមួយកន្លែងនៅក្នុងក្រុងសៀមរាបព្រោះច្បាប់ធ្វើអាជីវកម្មហួសសុពលភាព

nkd-36x6_outline

ខេត្តសៀមរាប៖ រោងចក្រលាយបេតុង របស់ក្រុមហ៊ុន អ៊ុន សាន ត្រេឌីង របស់ជន ជាតិកូរ៉េ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅបិទជាបណ្តោះអាសន្នដោយសារច្បាប់សុំធ្វើអាជីវកម្មហួសសុពលភាព ចាប់តាំងពីខែឧសភាហើយតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនទៅបង់ផាកពិន័យ និងធ្វើច្បាប់បន្តអាជីវកម្មឡើងវិញ ។

ករណីចុះបិទទីតាំងនេះបានធ្វើឡើង កាល ពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិត នៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្ត សៀមរាប ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ទីតាំងក្រុមហ៊ុនរោង ចក្រលាយបេតុងនេះមានយីហោ អ៊ុន សាន ត្រេឌីងជាកន្លែងមានច្បាប់ តែ ទីតាំងបើកធ្វើអាជីវកម្មនេះ ច្បាប់ហួស សុពលភាពតាំងពីខែឧសភា ឆ្នាំ២០១៦ ទើបមន្ត្រីជំនាញចុះបិទទីតាំងខាងលើនោះជាបណ្តោះអាសន្ន និងផាកពិន័យហើយតម្រូវឲ្យធ្វើច្បាប់ថ្មី ។

មន្ត្រីដដែលបន្តថា តំណាងក្រុមហ៊ុន នេះឈ្មោះលឹម ថា វី ភេទស្រី ជាប្រធាន ក្រុមប្រឹក្សាភិបាល មានទីលំនៅផ្ទះលេខ ១៥១ ក្រុមលេខ៣១ សង្កាត់អូឡាំពិក ខណ្ឌ ចំការមន រាជធានីភ្នំពេញ និងលោក JO NAM KUG ភេទប្រុស អាយុ៥០ឆ្នាំ ជន ជាតិកូរ៉េ ស្នាក់នៅក្នុងក្រុមហ៊ុន កាន់ប៉ាស្ព័រ លេខ M-00645833 ជាតំណាងឱ្យម្ចាស់ក្រុមហ៊ុនជនជាតិកូរ៉េ និងម្នាក់ទៀត ជាអ្នក គ្រប់គ្រងខាងខ្មែរ មានឈ្មោះនួន សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិក្រួស សង្កាត់ ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ៕

sr-2 sr-6 sr-5 sr-1 sr-4 sr-3

ដោយ៖ សហការី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print