bomb-1

ប៉ះទង្គិចគ្នានៅយេមែនស្លាប់ជាង៥០នាក់

nkd-36x6_outline

មន្ត្រីយោធាយេមែនបានប្រកាសឲ្យ ដឹងថា មានការបាញ់ប្រហារគ្នារយៈពេល២ថ្ងៃគឺថ្ងៃទី១៥និង១៦ ខែវិច្ឆិកា រវាងកម្លាំង ទាហានរដ្ឋាភិបាលនឹងក្រុមខ្មាន់កាំភ្លើង Houthi នៅភាគខាងជើងប្រទេសនេះ បណ្តាលឲ្យមនុស្ស៥១នាក់ស្លាប់។

ប្រភពព័ត៌មានពីយោធាយេមែនបាន ឲ្យដឹងថា នៅតំបន់ភាគខាងជើងយេមែន ជាប់ព្រំដែនប្រទេសអារ៉ាប៊ីកម្លាំងទាហានដែលមានចិត្តស្មោះត្រង់នឹងប្រធានាធិបតី Mansour Hadi បានបើកការវាយប្រហារទៅលើទីតាំង៣ផ្សេងគ្នាដើម្បីដណ្តើមគ្រប់គ្រងស្រុកនៅតាមឆ្នេរសមុទ្រ ដូចជា Midi និង haradh ជាដើម។ នៅក្នុងការបាញ់ ប្រហារគ្នានោះមានទាហានរដ្ឋាភិបាល១៥នាក់ស្លាប់ ចំណែកក្រុមឧទ្ទាម២៣បាន ស្លាប់ផងដែរ ក្រៅពីនេះជាពលរដ្ឋស្លូត ត្រង់។

ក្នុងថ្ងៃជាមួយគ្នានោះដែរកម្លាំងទាហាន Houthi និងកម្លាំងស្មោះត្រង់ជាមួយអតីតប្រធានាធិបតី Ali Abdulla Saleh បាន ប្រកាសថា បានត្រៀមលក្ខណៈឈប់បាញ់ ហើយចូលរួមជាមួយរដ្ឋាភិបាលសាមគ្គី ជាតិសាសន៍សមស្របទៅនឹងទិសដៅដែល រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី បាន លើកឡើងដែរ។

នៅក្នុងសេចក្តីប្រកាសមួយក្រុមខ្មាន់កាំភ្លើង Houthi បានប្រកាសថា នឹងឯកភាព ទៅលើបទឈប់បាញ់ចាប់ពីថ្ងៃទី១៧ ខែ វិច្ឆិកានេះ។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងដំណើរទស្សនកិច្ចជាលើកចុងក្រោយ របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី ទៅកាន់ប្រទេសតំបន់ឈូងសមុទ្រដោយលោកបានបញ្ជាក់ថា ក្រុម Houthi និងសម្ពន្ធមិត្តអារ៉ាប៊ីសាអូឌីតបានឯកភាពឈប់បាញ់នៅថ្ងៃទី១៧ វិច្ឆិកា នេះ។

កាលពីខែតុលាកន្លងមកនៅប្រទេសយេមែនមានមនុស្សស្លាប់ជាង១៤០នាក់ និងរបួសជាង៥២៥នាក់ផ្សេងទៀតក្រោមវាយប្រហារផ្លូវអាកាសក្នុងទីក្រុងសាណា។ ក្រុមឧទ្ទាម Houthi បានចាត់ទុកការវាយប្រហារផ្លូវអាកាសនេះថា ជាទង្វើរបស់កម្លាំង សម្ព័ន្ធអារ៉ាប៊ីដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ តែទីក្រុងរីយ៉ាដបានច្រានចោល លើការចោទប្រកាន់នេះ និងប្រកាសត្រៀម ខ្លួនជាមួយអាមេរិកដើម្បីបើកការស៊ើបអង្កេត ជាបន្ទាន់។

ការវាយប្រហារផ្លូវអាកាសលើទីក្រុង សាណាបានសំដៅលើសាលដ៏ធំមួយដែល មានវត្តមានមនុស្សជាច្រើនពាន់នាក់ចូល រួមពិធីបុណ្យសពមួយ។ សាក្សីពីពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុឲ្យដឹងថា ការវាយប្រហារនោះបានបង្កឲ្យមានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅតាំងពីខាងក្រៅសាល រហូតចូលដល់ខាងក្នុង ព្រមទាំងបានធ្វើឲ្យអគារទាំងមូលបាក់ស្រុតចុះតែម្តង។ កាល ពីដំបូងក្រុមឧទ្ទាម Houthi ដែលកំពុងកាន់អំណាចក្នុងទីក្រុងសាណាបានប្រាប់ឲ្យដឹង ពីចំនួនមនុស្សស្លាប់៨២នាក់ និងរបួសជាង ៥០០នាក់៕

bomb-1 bomb-2

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print