ឡើងដាក់កញ្ចក់មិនប្រយ័ត្នរអិលជើងធ្លាក់ស្លាប់នៅក្នុងការដ្ឋានលោកឧកញ្ញ៉ា អ៊ូឆាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មេជាងកញ្ចក់ម្នាក់បានបាត់បង់ជិវិត ពេលដឹកបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីបានរអិលជើងធ្លាក់ពីអគារជាន់ទី២ក្នុងការដ្ឋានលោកឧកញ៉ា អ៊ូឆាយ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងការដ្ឋានបុរី លោកអ៊ូ ឆាយ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ២ក្រុង ខេត្តព្រះសីហនុ។

យោងតាមប្រភបសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ពាក់ព័ន្ឋទៅនឹងការស្លាប់នេះ ពុំបានពាក់ព័នុ្ឋទៅនឹងករណីឃាតកម្មនោះទេ ។ ជនរងគ្រោះបំពេញការងារ នៅលើអគារជាន់ទី០២ ជាមួយកូនជាងចំនួន០៣នាក់ផ្សេងទៀត ហើយបានរអិលជើង ធ្លាក់មកក្រោម គ្រាដែលកំពុងលើកកញ្ចក់បំពាក់ ក្នុងបង្អួចអគារ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះខឹម សេរី រ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រុមទី១៨ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប៉ុន្តែបើទោះបីជាមានការអះអាងពីសមត្ថកិច្ចមូលដ្ឋានបែបនេះក្តី ក៏នៅតែមានពាក្យចរចាមអារាម អំពីអ្នកជិតខាង ដែលបានមកចោមរោមមើលនោះហាក់ពុំអស់ចិត្តហើយបាន និយាយតៗគ្នា ចំពោះការស្លាប់របស់មេជាងកញ្ចក់នេះ ដោយគេសង្ស័យថា ជាអំពើឃាតកម្ម ព្រោះនៅលើក្បាលជនរងគ្រោះមានស្នាមរយះជិតមួយចង្អាម ប្រៀបដូចជាកាប់នឹងពូថៅដូច្នោះដែរ ។ ទោះយ៉ាងណា នេះគ្រាន់តែជាកាសន្និដ្ឋានតែប៉ុណ្ណោះ ពុំទាន់អាចយកជាការពិតនោះទេ ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

img_20161118_071456 img_20161118_071502 img_20161118_071439 img_20161118_071446

ដោយ៖ ឆ្លាម សមុទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print