nkd

លោកស្រី ហ៊ីលឡារី គ្លីនតុន អំពាវនាវឲ្យពលរដ្ឋអាមេរិកសាមគ្គីគ្នា

nkd-36x6_outline

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនិងជាបក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាពេលកន្លងមកបានបញ្ជាក់ថា ការបោះ ឆ្នោតអាមេរិកបានបង្ហាញពីការបែកបាក់សាមគ្គីនៅក្នុងសង្គមអាមេរិកដែលជារឿងមួយគួរឲ្យបារម្ភបំផុត។

នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងនាថ្ងៃទី១៧ ខែវិច្ឆិកា លោកស្រី ហ៊ីលឡារី គ្លីនតុន បានអំពាវនាវឲ្យពលរដ្ឋអាមេរិកសាមគ្គីគ្នាដើម្បីតម្លៃថ្លៃថ្នូររបស់អាមេរិក។ មានប្រសាសន៍នៅក្នុងកម្មវិធីមូលនិធិកុមារ CDF ក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី ហ៊ីល ឡារី គ្លីនតុន បញ្ជាក់ថា មនុស្សជាច្រើន មានការខកចិត្តយ៉ាងខ្លាំងក្រោយលទ្ធផលទទួលជ័យជម្នះបានទៅលើមហាសេដ្ឋី ដូណាល់ ត្រាំ។ មនុស្សជាច្រើនបានលើក ឡើងថា ទឹកដីអាមេរិកនឹងទៅជាយ៉ាងណា ក្រោយការដឹកនាំរបស់លោក ត្រាំ ?

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ ទៀតថា ពលរដ្ឋអាមេរិកចាំបាច់ត្រូវតែ សាមគ្គីដើម្បីឲ្យល្អប្រសើរជាងនេះ។ លោក ស្រីបានអំពាវនាវឲ្យអ្នកគាំទ្របន្តសកម្មភាពលើគ្រប់វិស័យដើម្បីជាតិទាំងមូល។

នៅក្នុងសុន្ទរកថាលោកស្រី គ្លីនតុន បាន បញ្ជាក់ថា ពលរដ្ឋអាមេរិកត្រូវតែបន្តជួយ ដល់កុមារដែលកំពុងប្រឈមនូវផលលំបាក។ សកម្មភាពរបស់លោកស្រីគឺសំដៅទៅនឹងអ្វីដែលលោក ដូណាល់ ត្រាំ បានប្រកាស មុនពេលបោះឆ្នោតថា នឹងបណ្តេញជនភៀសខ្លួនរាប់លាននាក់ចេញពីអាមេរិក។

នៅពេលនេះមានកុមារជាច្រើនកើតនៅអាមេរិកបង្ហាញក្តីបារម្ភពេលដែលឪពុក ម្តាយរបស់ខ្លួនត្រូវបណ្តេញចេញអាចធ្វើ ឲ្យពួកគេរស់នៅក្នុងស្ថានភាពកំព្រាឯកោ។ លោកស្រី គ្លីនតុន បញ្ជាក់ផងដែរថា បើទោះបីមានការខិតខំរបស់ប្រធានាធិបតី អូបាម៉ា នាពេលកន្លងមក តែកុមារអាមេរិកជាង៣១លាននាក់កំពុងរស់នៅក្នុងភាព ក្រីក្រនៅអាមេរិក។

លោកស្រីសង្ឃឹមថា នឹងមានឱកាស ដើម្បីបន្តអនុវត្តនូវអ្វីដែលប្រធានាធិបតី អូបាម៉ា បានធ្វើនាពេលកន្លងមកដើម្បី សម្រេចគោលដៅជួយដល់ពលរដ្ឋពិសេស គឺកុមារ។

ការលើកឡើងរបស់លោកស្រី ហ៊ីល ឡារី គ្លីនតុន ក្រោយពេលដែលលោក ដូ ណាល់ ត្រាំ បានប្រកាសថា នឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាមេ រិក។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ ព័ត៌មាន CBS លោកដូណាល់ ត្រាំ បាន បញ្ជាក់ថា «អ្វីដែលខ្ញុំត្រូវតែធ្វើគឺបណ្តេញជនភៀសខ្លួនចេញពីអាមេរិក។ ជនភៀស ខ្លួនខុសច្បាប់គឺជាអ្នកបង្កបទល្មើសផ្សេងៗ និងជាបក្ខពួកក្រុមបងតូច បងធំ អ្នកជួញ ដូរគ្រឿងញៀន។ ជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ២៣លាននាក់នឹងត្រូវ បណ្តេញចេញឬចាប់ឃុំខ្លួន»។

ក្នុងថ្ងៃជាមួយគ្នានោះ បណ្តាញព័ត៌មាន CNN ក៏បានផ្សាយថា ប្រធានរដ្ឋសភាអា មេរិកលោក Paul Ryan ជាអ្នកដែលមាន វិវាទជាមួយលោក ដូណាល់ ត្រាំ នៅក្នុង ការឃោសនាបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋបានបញ្ជាក់ថា ការបណ្តេញមនុស្សរាប់លាននាក់ចេញពីអាមេរិកនោះគឺមិនមែនជាគោលដៅសំខាន់របស់គណបក្សសាធារណរដ្ឋនាពេលនេះឡើយ ។

លោក Ryan បានលើកឡើងថា «ខ្ញុំគិត ថា អំពីបញ្ហាបណ្តេញចេញយើងគួរតែទុកឲ្យពលរដ្ឋដែលរស់នៅក្នុងទឹកដីអាមេរិក មានអារម្មណ៍ល្អប្រសើរដោយមិនលើកឡើងពីការបណ្តេញចេញ។ រដ្ឋាភិបាលគួរតែផ្តោតសំខាន់ទៅលើការរក្សាសន្តិសុខនៅតាមព្រំដែន ទើបជារឿងសំខាន់ ។
នៅក្នុងយុទ្ធនាការឃោសនារបស់ លោក ត្រាំ លោកបានសន្យាជាមួយពល រដ្ឋអាមេរិកថា នឹងបណ្តេញជនភៀសខ្លួន ខុសច្បាប់ប្រមាណ១១លាននាក់ដែល កំពុងរស់នៅក្នុងទឹកដីអាមេរិកមិនមាន លិខិតស្នាមត្រឹមត្រូវ ។

នៅក្នុងបទសម្ភាសន៍នោះដែរ លោក ដូណាល់ ត្រាំ ក៏បានលើកឡើងពីគម្រោងសាងសង់ជញ្ជាំងបេតុងនៅតាមព្រំដែន ជាប់ប្រទេសមិុចស៊ីកូដើម្បីទប់ស្កាត់ជន អន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទឹកដីអាមេរិក។ អ្វីដែលចាប់អារម្មណ៍នោះគឺលោក ត្រាំ ឲ្យរដ្ឋាភិបាលមិុចស៊ីកូជាអ្នកចេញ ប្រាក់សាងសង់ជញ្ជាំងនោះ។ ប៉ុន្តែនៅ ពេលនេះលោកបានបញ្ជាក់ថា នឹងមិន សាងសង់ជញ្ជាំងទាំងអស់ឡើយនៅចំណុច មួយចំនួនដាក់របងធម្មតា។

លោក ត្រាំ បានលើកឡើងថា នៅ ពេលដែលព្រំដែនមិចស៊ីកូមានសុវត្ថិភាព អាចទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ចេញចូលបានតាមចិត្តនោះលោក ត្រាំ នឹងចាប់ផ្តើមយុទ្ធសាស្ត្រវាយតម្លៃទៅលើជន ភៀសខ្លួនណាដែលត្រូវបណ្តេញចេញពីអាមេរិក។

បន្ទាត់ព្រំដែនអាមេរិកមិចស៊ីកូមាន ប្រវែងជាង៣.២០០គីឡូម៉ែត្រជាប់ពីរដ្ឋ កាលីហ្វ័រនីញ៉ា និងតិចសាស់។ នៅពេល នេះមានជញ្ជាំងព្រំដែនខ្លីនៅមិនអាចទប់ស្កាត់ពលរដ្ឋមិចស៊ីកូចូលក្នុងទឹកដីអាមេរិក ដោយខុសច្បាប់បានឡើយ ។

ការប្រកាសបណ្តេញជនភៀសខ្លួនរបស់ លោក ដូណាល់ ត្រាំ បានបង្កឲ្យមានវិវាទកាន់តែខ្លាំងឡើងនៅអាមេរិកក្នុងពេល ដែលមានពលរដ្ឋជាច្រើននាំគ្នាធ្វើបាតុកម្មប្រឆាំងរូបលោកនៅគ្រប់ទិសទី។ នៅទីក្រុង វ៉ាស៊ីនតោនមានមនុស្សប្រមាណជា៤៤.០០០នាក់ ចុះឈ្មោះរួចរាល់សម្រាប់ការតវ៉ាប្រឆាំង ដូណាល់ ត្រាំ៕

Democratic presidential candidate Hillary Clinton speaks at her first-in-the-nation presidential primary campaign rally, Tuesday, Feb. 9, 2016, in Hooksett, N.H. (AP Photo/Matt Rourke)clinton-1 clinton

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print