bomb

រថយន្តដឹកប្រេងសំាងផ្ទុះស្លាប់និងរបួសជាង១៧៣នាក់

nkd-36x6_outline

រថយន្តស៊ីទែនដឹកប្រេងសាំងនៅប្រទេស ម៉ូហ្សំប៊ិក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានសម្លាប់មនុស្សរហូតដល់ទៅ៧៣នាក់ និង ជាង១០០នាក់រងរបួស។

សារព័ត៌មាន BBC បានផ្សាយថា កាល ពីថ្ងៃទី១៨ ខែសីហា មានករណីផ្ទុះរថយន្ត ដឹកប្រេងសម្លាប់មនុស្ស៧៣នាក់នៅប្រទេស ម៉ូហ្សំប៊ិក។ តាមការប្រកាសរបស់រដ្ឋាភិបាល ម៉ូហ្សំប៊ិកបញ្ជាក់ថា រថយន្តខាងលើផ្ទុះនៅពេលដែលមានមនុស្សជាច្រើនប្រជ្រៀតគ្នាទៅយកប្រេងនៅក្នុងរថយន្តខាងលើ ស្ថិតនៅក្នុងខេត្ត Tete ជាប់ព្រំដែនប្រទេស ម៉ាឡាវីបណ្តាលឲ្យមនុស្ស៧៣នាក់ស្លាប់ និងជាង១០០នាក់រងរបួស។

នៅក្នុងរបាយការណ៍មួយផ្សេងទៀត រថយន្តដឹកប្រេងខាងលើជួបគ្រោះថ្នាក់ ហើយពលរដ្ឋនៅទីនោះនាំគ្នាទៅយក ប្រេង។ ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ត្រី ក្រសួងព័ត៌មានលោក Joao Manasses បានបញ្ជាក់ថា រថយន្តខាងលើអាចត្រូវ ពលរដ្ឋស្ទាក់ដើម្បីដណ្តើមយកប្រេង។

ប្រទេសម៉ូហ្សំប៊ិកគឺជាប្រទេសក្រីក្រ បំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ដោយមានពលរដ្ឋជាងពាក់កណ្តាលក្នុង ចំណោមពលរដ្ឋ២៤លាននាក់ស្ថិតនៅក្រោមបន្ទាត់ក្រីក្រ។ ប្រទេសម៉ូហ្សំប៊ិកទទួល បានឯករាជ្យពីប្រទេសព័រទុយហ្គាល់នៅឆ្នាំ១៩៧៥ ប៉ុន្តែកំពុងទទួលរងឥទ្ធិពលពីសង្គ្រាមស៊ីវិលអូសបន្លាយជាង១៦ឆ្នាំនៅក្នុងប្រទេសនេះដោយបញ្ចប់ទៅកាលពី ឆ្នាំ១៩៩២៕

bomb

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print