photo-1-1479428088792

ប្រធានចារកិច្ចអាមេរិកលាលែងពីតំណែង

nkd-36x6_outline

អគ្គនាយកមជ្ឈមណ្ឌលចារកិច្ចអាមេរិក CIA លោកJames Calpper កាលពីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាស ថា លោកបានដាក់លិខិតសុំលាលេងចេញពីតំណែងរួចរាល់ហើយ។ លោកចាំបាច់ ត្រូវតែធ្វើបែបនេះដើម្បីឲ្យបរិយាកាសកាន់តែល្អប្រសើរ នៅពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការ ចារកម្មនៅក្នុងសភាពេលនោះតំណាង រាស្ត្រ១រូបមកពីគណបក្សប្រជាធិបតេយ្យ បានឌឺដងលោកថា លោក James Calpper នឹងមានការងារធ្វើបន្តរយៈពេល៤ឆ្នាំខាងមុខទៀត។ លោក James Calpperបាន បញ្ជាក់ទៀតថា លោកនៅមានរយៈពេល៦៤ថ្ងៃទៀតបន្តការងារ។ នៅក្នុងលិខិត លាលែងពីតំណែង លោក James Calpper បានបញ្ជាក់ថា រយៈពេលជាង៥០ឆ្នាំដែល លោកបានលះបង់ពេលវេលា ឧត្តមគតិ សម្រាប់ស្ថាប័ននេះគឺគ្រប់គ្រាន់ណាស់ទៅហើយ។

ចំពោះលោក James Calpper រយៈពេល ជាង៥០ឆ្នាំដែលបម្រើក្នុងវិស័យកងទ័ព និងចារកិច្ច ហើយលោកមិនដែលឃើញ អាមេរិកប្រឈមនឹងស្ថានភាពឧបសគ្គ ជាច្រើនដូចជាពេលនេះឡើយ ។

លោកបានលើកឡើងពីការគំរាម កំហែងរបស់បណ្តាប្រទេសដូចជា រុស្ស៊ី, ចិន, កូរ៉េខាងត្បូង និងអុីរ៉ង់ជាដើម ព្រម ទាំងក្រុមភេរវកម្មដែលមានអាវុធទំនើបៗ ជាច្រើន។

លិខិតលាលែងចេញពីតំណែងរបស់លោកកើតឡើងក្នុងពេលដែលប្រធានា ធិបតីទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ បានពិភាក្សាអំពីសមាសភាពគណៈរដ្ឋមន្ត្រីថ្មី។ ការលាលែងចេញពីតំណែងរបស់លោក James Calpperមិនមានជារឿងគួរឲ្យភ្ញាក់ផ្អើលនោះឡើយដោយសារតែលោកធ្លាប់បានលើកឡើងនាពេលកន្លងមកជាមួយ មន្ត្រីក្រោមឧវាទលោក។

ពេលវេលាដែលលោកត្រូវបញ្ចប់គឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ចំពេលវេលាដែលលោកត្រាំស្បថចូលកាន់តំណែង ប្រធានាធិបតីអាមេរិកជំនួសលោក អូបាម៉ា។ កាលពីឆ្នាំ២០១៥ លោក James Calpperក៏បានប្រកាសថាលោកនឹងឈប់ធ្វើការ ក្រោយពេលលោកអូបាម៉ាបញ្ចប់ អាណត្តិ។

លោក James Calpperបានស្បថចូលកាន់តំណែងជាប្រធាន CIA នៅខែសីហា ឆ្នាំ២០១០។ ក្នុងពេលដែលកាន់តំណែងជាប្រធានលោកបានស្នើឲ្យការពារ តំណែងក្រសួងសន្តិសុខជាតិ NSA ក្រោយ កម្មវិធីសុើបអង្កេតទៅលើពលរដ្ឋអាមេរិក និងឯកសារសម្ងាត់ជាច្រើនត្រូវបានអតីត មន្ត្រីចារកម្ម Edward Snowden ទម្លាយ ជាសាធារណៈ៕

photo-1-1479428088792

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print