royal-16_tuky

ក្រុមនាវិកវៀតណាម៦នាក់ត្រូវក្រុមភេរវកម្ម Abu Sayyaf ចាប់ខ្លួន

nkd-36x6_outline

តំណាងភាគីហ្វុីលីពីននៅថ្ងៃទី១៦ខែ មិថុនាបានប្រកាសថានាវិក៦នាក់របស់ វៀតណាមត្រូវក្រុមភេរវកម្មចាប់ខ្លួននៅ ទីក្រុង Basilan កាលពីសប្តាហ៍កន្លងមក ហើយពេលនេះស្ថិតនៅក្នុងដៃក្រុមអាប៊ូសាយ៉ាហ្វ។

លោក Edgard Arevalo ប្រធានទទួល បន្ទុកកិច្ចការសាធារណៈនៃកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីនបានបញ្ជាក់ថា« យើងខ្ញុំ ទទួលបានព័ត៌មានថា មាននាវិកជនជាតិ វៀតណាម៦នាក់ត្រូវក្រុមអាប៊ូសាយ៉ាហ្វចាប់ធ្វើជាចំណាប់ខ្មាំង»។ ប៉ុន្តែលោកមិន បានបញ្ជាក់ថា អ្នកទាំងនោះត្រូវបានបញ្ជូនទៅកាន់ទីក្រុង Basilan ដូចការប្រកាស នោះទេ។

លោក Edgard Arevalo បញ្ជាក់ទៀតថា ពេលនេះកំពុងតែប្រមូលព័ត៌មានដើម្បី បញ្ជាក់ការពិតថាតើនាវិកវៀតណាម ៦នាក់ខាងលើ ត្រូវខ្មាន់កាំភ្លើងក្រុមភេរវ កម្មចាប់ខ្លួននៅលើនាវាដឹកទំនិញ MV Royal 16 របស់វៀតណាមនៅតំបន់សមុទ្រ ទីក្រុងBasilan ឬយ៉ាងណានាវិកទាំងនោះត្រូវបានក្រុមភេរវកម្មនាំទៅបាត់។ ពេល ដំបូងមានព័ត៌មានផ្សាយថា នាវិក៤នាក់ ក្នុងចំណោមនោះបានរត់គេចខ្លួនបាត់ ដោយម្នាក់រងរបួសផងដែរ។

កាលពីសប្តាហ៍កន្លងមកក្រុមអាប៊ូសា យ៉ាហ្វបានទទួលខុសត្រូវពីការចាប់ខ្លួន ជនជាតិអាល្លឺម៉ង់ ប៉ុន្តែប៉ូលិសហ្វ៊ីលីពីនមិនទាន់បញ្ជាក់ពីហេតុការណ៍ទាំងនោះនៅឡើយ។ ក្រុមអាប៊ូសាយ៉ាហ្វតែងតែចាប់ ខ្លួនក្រុមនាវិក ក៏ដូចជាអ្នកជំនួញជនជាតិ បរទេសធ្វើជាចំ

ណាប់ខ្មាំងទាមទារប្រាក់លោះដ៏ច្រើនសន្ធឹកសន្ធាប់ ដោយសារតែ ក្រុមភេរវកម្មខាងលើរស់បានអាស្រ័យ លើប្រាក់ចាប់ជំរិតនោះឯង។ក្នុងពេលជាមួយគ្នានេះនៅពេលដែលក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ រងការវាយប្រហារកាន់តែខ្លាំងក្រុមភេរវ កម្មជាច្រើនបានរត់ទៅកន្លែងដើមរបស់ ខ្លួនដើម្បីអនុវត្តការវាយប្រហារផ្សេងៗ ទាំងនៅតំបន់អឺរ៉ុបនិងអាស៊ី។ ក្រុមអាប៊ូ សាយ៉ាហ្វគឺជាក្រុមដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មIS៕

royal-16_tuky

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print