img_7510

សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ ចុះល្បាតប្រទះឃើញឈើដែលជនល្មើសលាក់ទុក៥០កំណាត់

nkd-36x6_outline

ខេត្តរតនគិរី៖ សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះល្បាតនៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បើតាមការបញ្ជក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក៍បានប្រទះឃើញក្នុងព្រៃប្រភេទឈើកកោះនឹងឈើសុក្រំប្រមាណ៥០កំណាត់ ប្រវែង១,២០តឹក ដែលឈ្មួញបានលាក់ទុក។

ប្រភពបន្តទៀតថា ក្រោយពីប្រទះឃើញឈើទាំងនោះហើយ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកអូរយ៉ាដាវ រង់ចាំប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើផ្នែកបកែវចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ ៕

img_7510 img_7511

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print