img_7578

កីឡាករប្រដាល់ក្លឹបរស្មីកុរមាកំព្រា ញឿន សុធិ ត្រូវចរន្តភ្លើងឆក់ស្លាប់

nkd-36x6_outline

ភ្នំពេញ៖ កីឡាករប្រដាល់របស់ក្លឹបរស្មីកុរមារកំព្រា ត្រូវបានខ្សែភ្លើងឆក់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកដង្កោ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ ញឿន សុធិ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរអ្នកប្រដាល់ ស្នាក់នៅក្នុងភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បើតាមប្រភពពត៌មានពីម្ចាស់សិប្បកម្មឈ្មោះ លន បរិសុទ្ធ ភេទប្រុស អាយុ ៤៨ ឆ្នាំបានឲ្យដឹងថាជនរងគ្រោះបានទៅធ្វើការនៅសិប្បកម្មធ្វើដែករបស់គាត់ដូចសព្វដង ខណៈដែលជនរងគ្រោះកំពុងធ្វើការ ដោយអូសដែកទំនងជាប់ប៉ះជាមួយនឹងខ្សែភ្លើង ដែលមានមុខដំណបណ្ដាលឲ្យឆក់ជនរងគ្រោះតែម្ដង ។

ប្រភពបានបន្ដថា ភ្លាមនោះគាត់បានដឹកជនរងគ្រោះដោយរថយន្ដផ្ទាល់ខ្លួនទៅមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីជួយសង្គ្រោះ តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះស្លាប់បាត់ទៅហើយ។ ដោយសារតែជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់គាត់ ទើបគាត់មិនបានរាយការណ៍ដល់ខាងសមត្ថកិច្ចនោះទេ ព្រោះដោយមិនចង់រំខានដល់ខាងសមត្ថកិច្ច គាត់ក៏បានដឹកសពជនរងគ្រោះយកទៅក្លឹបប្រដាល់រស្មីកុមារកំព្រា ជាកន្លែងដែលជនរងគ្រោះស្នាក់នៅដើម្បីធ្វើបុណ្យតាមប្រពៃណី ។

គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានមិនបានដឹងរឿងខាងលើនេះទេ ព្រោះដោយសារម្ចាស់សិប្បកម្មដែកខាងលើ មិនបានរាយការណ៍ ហាក់បីដូចជាព្យាយាមលាក់បាំង ទើបមានការភ្ញាក់ផ្អើល ពេលដែលអ្នកសារពត៌មានសួរនាំ ទើបដឹងរឿង ភ្លាមនោះខាងសមត្ថកិច្ចជំនាញបានចុះទៅដល់ផ្ទះរបស់ជនរងគ្រោះ ក្រោយពីធ្វើកោសល្យវិច័យរួចមក ទើបខាងសមត្ថកិច្ចជំនាញបញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន។

បន្ទាប់ពីធ្វើកោសល្យវិច័យរួចមក ខាងសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

img_7578 img_7579 img_7580 img_7581 img_7582

ដោយ៖ ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print