se-1-6

រថយន្តសាំយ៉ុងដឹកឈើប្រណីតលោតឆត្រ ត្រូវបានសមត្ថកិច្ចPMបង្ក្រាបបាននៅស្រុកកូនមុំ

nkd-36x6_outline

ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-3495 ដឹកជញ្ជូនឈើប្រណីតប្រភេទឈើធ្នង់ ប្រវែង 2.2ម៉ែត្រ ទទឹង20គុណ14 ត្រូវបានសមត្ថកិច្ចPM ស្នាក់ការ781 សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ ដេញស្ទាក់ចាប់បាន ។

បើតាមការឲ្យដឹងពីលោក អនុសេនីយ៍ឯក ផាត់ គឹមហួរ មេបញ្ជាការអាវុធហត្ថស្រុកក្របីជ្រុំទីស្នាក់ការ781 បានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុងខាងលើនេះធ្វើសកម្មភាពដឹកជញ្ជូនឈើជាយូមកហើយតែកម្លាំងរបស់លោកពុំចាប់អារម្មណ៍ ស្មានតែរថយន្តឈ្នួលដឹកឥវ៉ាន់ធម្មតា ចូលមកក្រុងបានលុងទើបឈានមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង១០យប់ ឃើញរថយន្តសាំយ៉ុងខាងលើនេះបើកបរចេញពីភូមិច្រប ខេត្តស្ទឹងត្រែងតាមផ្លូវលំក្រាលក្រួសក្រហម មួយខ្សែឆ្ពោះមកខេត្តរតនគិរី ឆ្លងកាត់មុខទីស្នាក់ការ781 ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានដេញតាមពីក្រោយនឹងស្ទាក់ចាំមុខ ដោយយករថយន្តមួយគ្រឿងនេះចតកណ្តាលស្ពានត្រង់ចំណុចទល់មុខទីស្នាក់ការស៉ីម៉ាក ទើបស្ទាក់ចាប់បាន ចំណែកម្ចាស់រថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នទាំងរថយន្តនឹងវត្ថុតាង ត្រូវបានយកមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមនីតិវិធី។ រីឯឈើទាំងនេះសមត្ថកិច្ចជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ៕

se-1-6 se-2-4 se-3-3 se-4-2

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print