nkd

អាម៉ាប់រត់ម៉ូតូឌុប ចាប់បង្ខាំងអនីតិជនទុករំលោភ ត្រូវម្ចាស់ផ្ទះជួលដឹងប្ដឹងនគរបាលចាប់ខ្លួន

nkd-36x6_outline

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង តាមទូរស័ព្ទពីម្ចាស់ផ្ទះជួលថា មានអ្នកជួលបន្ទប់ចាប់ បង្ខាំងក្មេងស្រីជាអនីតិជនទុករំលោភ នៅចំណុចបន្ទប់ជួលលេខ៥C ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

បើតាមមន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ក្រោយពេលទទួលបណ្តឹងតាមទូរស័ព្ទពីម្ចាស់ផ្ទះជួលឈ្មោះ អ៊ឹម ឈួង ភេទប្រុស អាយុ៥៥ឆ្នាំថា មានអ្នកជួលបន្ទប់បង្ខាំងក្មេងស្រីនៅក្នុងបន្ទប់ ភ្លាមនោះកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ឫស្សីកែវ បានចុះទៅកន្លែងកើតហេតុ សហការជាមួយម្ចាស់ផ្ទះជួល ធ្វើការត្រួតពិនិត្យបន្ទប់លេខ៥C រកឃើញក្មេងស្រីប្រាកដមែន និងបុរសវ័យចំណាស់ម្នាក់ រួចសមត្ថកិច្ចចាប់បញ្ជូនអ្នកទាំង២មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

មន្ត្រីនគរបាលបានបន្តថា ក្មេងស្រីរងគ្រោះឈ្មោះ ច ជ ន អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលសង្កាត់ទួលសង្កែ មុខរបរនៅផ្ទះជនសង្ស័យឈ្មោះ ឈង់ សំឆៃ ហៅម៉ាប់ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌូប មានទីលំនៅផ្ទះជួល ផ្លូវបេតុ ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរត់ម៉ូតូឌប់ ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

chan-4 chan-1 chan-2 chan-3

ដោយ៖ អរុណរះ

 

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print