អាជ្ញាធររាជធានី សូត្រមន្ដបង្សកូលរាប់បាត្រព្រះសង្ឃ៨១អង្គ ឧទ្ទិសកុសល ជូនជនរងគ្រោះស្លាប់នៅស្ពានកោះពេជ្រថ្ងៃ២២ វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត បង្សុកូលរាប់បាត្រព្រះសង្ឃ៨១អង្គ ជូនជនរងគ្រោះស្លាប់នៅស្ពានពេជ្រ ដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ ព្រមទំាងអភិបាលរងរាជធានី អភិបាលនិងអភិបាលរងខណ្ឌទំាង១២ លោកនិងលោកស្រីប្រធាន និងអនុប្រធានមន្ទីរនានាមន្ត្រីរាជការសាលារាជធានី និងក្រុមគ្រួសារឬជនរងគ្រោះព្រមទំាងប្រជាពលរដ្ឋជាច្រើននាក់ទៀតដោយមានការរាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៨១អង្គនៅស្ដូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតដោយហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ កាលពី៦ឆ្នំាមុន។

អាជ្ញាធររាជធានីភ្នំពេញ និងប្រជាពលរដ្ឋក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបរោភោគសម្រាប់រាប់បាត្រតាមសន្ធាជ្រះថ្លារៀងៗខ្លួន។

លោក ប៉ា សុជាតិវង្ស បាបញ្ជាក់ថា ៖ នេះជាឆ្នំាទី៦ហើយដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើពិធីរាប់បាត្រឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតដោយហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ។

ពិធីនោះធ្វើឡើងទៅតាមបែបសាសនា ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជូនជនរងគ្រោះនៅលើស្ពានកោះពេជ្រ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទាំងនោះ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ម៉្យាងទៀតក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាសោកស្តាយ អាឡោះអាល័យយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានស្លាប់អស់ជាង៣០០នាក់ ចំពោះការបាត់បង់សមាជិកគ្រួសារក្នុងហេតុការណ៍ដ៏សោកសង្រេងកាលពី៦ឆ្នាំមុននោះផង  ។

លោក ប៉ា សុជាតិវង្ស បានរំលឹកថា ៖ កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុ រត់ជាន់គ្នានៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស៣៥៣នាក់ ស្លាប់បាត់បង់ ជីវិត និងជាង ៧០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ ៕

image1 image3 image2

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print