ខ្ទើយផឹកស្រាស្រវឹងរត់មកច្រាំងទន្លេស្រែកថា លាហើយ ក៏លោតចូលទៅក្នុងទឹកលិចបាត់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានរត់តាមបណ្តោយមាត់ទន្លេមេគង្គស្រែកថា “លាហើយៗ” រួចលោតចូលទៅក្នុងទឹកលិចបាត់ខ្លួនអស់រយៈពេល២យប់ទើបអណ្តែតសាកសពតាមខ្សែទឹកបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចកំពង់ទឹកតានុត ស្ថិតក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន ចិន្ដា ហៅ ប៉ោង ភេទប្រុសតែងខ្លួនជាស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះខាងលើនេះឧស្សាហ៏ដើរបាត់ពីផ្ទះមិនប្រាប់ឪពុកម្តាយ ។ លុះមកដល់វេលាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មោះ សួស ណារី ភេទស្រី អាយុ៤៩ឆ្នាំ បានឃើញជនរងគ្រោះមានសភាពស្រវឹងស្រា រត់ស្រែកតាមមាត់ច្រាំងទន្លេមេគង្គថា “លាហើយៗ” ។ រួចជនរងគ្រោះក៏បានលោតចូលទៅក្នុងទន្លេមេគង្គលិចបាត់ទៅ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាព្យាយាមមុជទឹករាវរកជនរងគ្រោះដែរ តែរកមិនឃើញ រហូតដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបសាកសពអណ្តែតលើផ្ទៃទឹកបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់នោះទេ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ddie-1 ddie-4 ddie-3 ddie-2

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print