air

រុស្ស៊ីបញ្ជូនយន្តហោះចម្បាំងបំពាក់កាំជ្រួចមីស៊ីលវាយប្រហារក្រុមភេរវកម្មនៅប្រទេសស៊ីរី

nkd-36x6_outline

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ជាលើកទីមួយដែលកម្លាំងទាហានអាកាសរុស្ស៊ីបានប្រើប្រាស់យន្តហោះចម្បាំង TU-95MSM បំពាក់កាំជ្រួចមីស៊ីល X101 វាយប្រហារ ទៅលើក្រុមភេរវកម្មIS ក្នុងប្រទេសស៊ីរី។

តាមប្រភពព័ត៌មានពីក្រសួងការពារ ជាតិរុស្ស៊ីយន្តហោះចម្បាំង TU-95MSM បានហោះហើរចេញពីទីតាំងទ័ពអាកាស រុស្ស៊ីទៅវាយប្រហារនៅក្នុងប្រទេសស៊ីរី។យន្តហោះខាងលើត្រូវបានប្រើប្រាស់វាយប្រហារទៅលើទីតំាងបញ្ជាការរបស់ក្រុមភេរវកម្មឃ្លាំងអាវុធ និងទីតាំងផលិតអាវុធ របស់ក្រុមIS ។

ក្រៅពីនេះយន្តហោះចម្បាំងយន្តហោះទមា្លក់គ្រាប់បានហោះហើរចេញពីនាវាផ្ទុកយន្តហោះ Kuznetsov នៅដែនសមុទ្រមេ ឌីទែរ៉ាណេ និងនាវាផ្ទុកយន្តហោះនៅតំបន់ សមុទ្រប្រទេសស៊ីរី។

កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថានឹងប្រើប្រាស់យន្តហោះ បំពាក់មីស៊ីលវាយប្រហារទីតាំងរបស់ក្រុមIS។ យន្តហោះចម្បាំង TU-95MSM ដែល ចូលរួមវាយប្រហារនោះ ទើបតែដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពរុស្ស៊ីនាខែសីហា ឆ្នាំ២០១៥ ហើយនេះជាលើកទីមួយដែលបើកការវាយប្រហារ។

ការវាយប្រហារខាងលើកើតឡើងក្រោយ ពេលដែលប្រធានាធិបតី ពូទីន បានជួប ពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី។ រុស្ស៊ីបានប្រើប្រាស់ការវាយប្រហារពីនាវាផ្ទុកយន្តហោះទៅលើទីតំាងនៅទីក្រុងអាឡែបប៉ូ។

ពលរដ្ឋនៅទីក្រុងអាឡែបប៉ូបានប្រកាស ឲ្យដឹងថា ផ្ទះរបស់ពួកគេបានរង្គើយ៉ាងខ្លាំង ដោយសារតែការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារនៅជុំវិញនោះ។ ទីក្រុងអាឡែប ប៉ូក្លាយជាទីតាំងសំខាន់នៅក្នុងការវាយ ប្រហារពីរុស្ស៊ីទៅលើក្រុមIS ។

បច្ចុប្បន្នពលរដ្ឋប្រមាណ២៧៥ពាន់ នាក់កំពុងតែជាប់គាំងនៅក្នុងទីក្រុងអាឡែប ប៉ូក្រោយពេលកម្លាំងថ្មើរជើងរបស់លោក អាល់អាសាដ ឡោមព័ទ្ធជុំវិញនោះ ហើយ រុស្ស៊ីបានវាយប្រហារពីលើអាកាស។

ការវាយប្រហារខាងលើកើតឡើង ក្រោយពេលប៉ុន្មានម៉ោងប៉ុណ្ណោះដែល លោក ពូទីន និងលោក ដូណាល់ ត្រាំ បាន ជួបពិភាក្សាគ្នាតាមទូរស័ព្ទ។ ប្រភពព័ត៌ មានពីវិមានប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាគ្នានោះលោក ត្រាំ បានបញ្ជាក់ថា រុស្ស៊ីនិងអាមេរិកគួរតែសហ ការគ្នាដើម្បីបោសសម្អាតក្រុមភេរវកម្មអន្តរជាតិ។ តាមប្រសាសន៍លោក ត្រាំ នៅក្នុង ប្រទេសស៊ីរីចាំបាច់ត្រូវតែទប់ស្កាត់ក្រុមភេរ វកម្មមិនមែនព្យាយាមក្នុងការផ្តួលរំលំប្រធានាធិបតី អាល់អាសាដ នោះទេ។ ចំណែកមន្ត្រីស៊ីរីវិញក៏បានប្រកាសផងដែរថា លោក ពូទីន និងលោក ដូណាល់ ត្រាំ គួរតែចាប់ដៃគ្នាដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី៕

air

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print