fake-3

ចោរពាក់របាំងមុខលួចដែកត្រូវគេចាប់ប្រគល់ឲ្យប៉ូលិស

nkd-36x6_outline

ភ្នំពេញ៖ ចោរពាក់របាំងមុខ ខ្មៅ ស ដូចនៅក្នុងរឿងកុន២នាក់បានធ្វើសកម្មភាពលួចដែក និងបង្អូចរបស់ប្រជាពលរដ្ឋនោះ នៅពេលនេះ ត្រូវគេព័ទ្ធចាប់បានម្នាក់បករបាំងមុខ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ រីឯម្នាក់ទៀតពាក់របាំងមុខខ្មៅនោះ បានដាក់មេផាយប្រ៉ុចបាត់ស្រមោល ។

ហេតុការណ៍ភ្ញាក់ផ្អើលពលរដ្ឋចាប់ចោរក្លាហានពាក់របាំងមុខនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនសង្ស័យម្នាក់ពាក់របាំងមុខពណ៌ស ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ណែម កែវសុវណ្ណ អាយុ១៩ឆ្នាំ ជននេះតែងតែធ្វើសកម្មភាពលួចបាន ហើយយកទៅលក់ឲ្យឈ្មោះ អ៊ុយ សុឃីម អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

នៅពេលនោះដែរ សមត្ថកិច្ចរកឃើញវត្ថុតាងមានបង្អួច៥ផ្ទាំង និងរនាំងដែកចំនួន៧ ៕

fake-2 fake-1

ដោយ៖ ថាច់ យ៉ាត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print