nkd

រថយន្តតាកូម៉ាបើកបុកម៉ូតូស្លាប់ម្នាក់ទាំងព្រឹក នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម

nkd-36x6_outline

ភ្នំពេញ៖ រថយន្តតាកូម៉ាបើកបុកម៉ូតូខណៈភ្លៀងធ្លាក់ជោកជាំក្នុងទិដៅបញ្ច្រាសគ្នាបណ្តាលឲ្យបុគ្គលិកកាស៊ីណូណាហ្គាវើលម្នាក់បានស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

លោកនាយប៉ុស្តិ៍នគរបាលបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកតាកូម៉ា ពណ៌មាស ពាក់ស្លាកលេខភ្នំពេញ2Y-9321 ធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង(ភ្នំពេញចូលទៅតាខ្មៅ) ហើយស្របពេលធ្លាក់ធ្លាក់ខ្លាំងផងនោះមកដល់ចំណុចកើតហេតុក៏ជ្រុលបុកម៉ូតូ១គ្រឿងបើកបរដោយបុរសម្នាក់មានឈ្មោះសុន សុភាព ទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ៕

talem-2 talem-3 talem-1

ដោយ៖ តាឡឹម

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print