nkd

លុច្ស រោងកុនបុរាណតែមួយគត់នៅកម្ពុជាអភិវឌ្ឍន៍បច្ចេកវិទ្យា ប៉ុន្តែបន្តអភិរក្សរូបរាងនិងចូលរួមគាំទ្រស្នាដៃភាពយន្តខ្មែរ

nkd-36x6_outline

ភ្នំពេញ៖ រោងភាពយន្តដ៏ល្បីល្បាញដែលកកើតឡើងក្នុងអំឡុងសម័យអាណានិគមនិយមបារាំងគឺរោងកុនលុច្ស បានក្លាយជារោងកុនបែបបុរាណតែមួយគត់នៅកម្ពុជាដែលបើកដំណើរការរហូតមកដល់បច្ចុប្បន្ន។ បើទោះបីជាបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបចុងក្រោយក្តីក៏រោងភាពយន្តនេះនឹងកម្ទេចឬផ្លាស់ប្តូររូបរាងឡើយដើម្បីបន្តអភិរក្ស និងចូលរួមគាំទ្រវិស័យភាពយន្តខ្មែរផងដែរ។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្រោយពីរោងភាពយន្តចំណាស់ជាងគេនៅកម្ពុជាខាងបានរៀបចំទីតាំងអង្គុយ បច្ចេកវិទ្យាសំឡេង  និងម៉ាស៊ីនចាក់បញ្ចាំងឲ្យដើរទាន់រោងភាពយន្តទំនើបដូចរោងភាពយន្តនៅតាមបណ្តាប្រទេសក្នុងតំបន់។ អ្វីដែលគេចាប់អារម្មណ៍គឺរោងភាពយន្តនេះបានក្លាយជាទីកន្លែងរំលឹកអនុស្សាវរីយរបស់គូស្នេហ៍វ័យចំណាស់ជាហូរហែរ។

អ្នកគ្រប់គ្រងរោងភាពយន្តលុច្សបានបញ្ជាក់ថា ដោយសារតែការស្រលាញ់ចូលចិត្ត និងចង់លើកតម្កើនតម្លៃសិល្បៈភាពយន្តខ្មែរ និងចង់ទុករោងភាពយន្តនេះជាទីកន្លែងរំលឹកអនុស្សារីយសម្រាប់អ្នកធ្លាប់មើលភាពយន្តកន្លងមកទើបគេមិនដាច់ចិត្តវាយកម្ទេចរោងភាពយន្តនេះធ្វើជាទីតាំងអាជីវកម្មផ្សេងៗ។ ប្រភពបន្តថា រោងភាពយន្តនេះត្រូវបានបើកដំណើរការចាប់តាំងពីឆ្នាំ១៩៣៨មកហើយធ្លាប់បានចាក់បញ្ចាំងខ្សែភាពយន្តខ្មែរដ៏ល្បីៗពីអតីតកាលរហូតដល់បច្ចុប្បន្ន។ អ្វីដែលកាន់តែធ្វើឲ្យគេពិបាកនឹងសម្រេចចិត្តបិទរោងភាពយន្តនេះគឺកន្លងមកមានគូស្នេហ៍វ័យចំណាស់ជាច្រើនបានធ្វើដំណើរមកមើលភាពយន្តដើម្បីរំលឹកពីអនុស្សាវរីយ៍គ្រាដែលពួកគេនៅកំលោះក្រមុំផងដែរ។ រោងភាពយន្តនេះត្រូវបានគេចាត់ទុកថា ជាទីកន្លែងសម្រាប់អភិរក្ស និងជាបេតិកភ័ណ្ឌមួយមិនគួរមើលរំលង ពិសេសរោងភាពយន្តនេះបានជួយលើកតម្កើងមុខមាត់ភាពយន្តខ្មែរផងដែរ ដែលជាក់ស្តែងភាពយន្តខ្មែរដ៏ល្បីចុងក្រោយគឺរឿង”កំណត់ហេតុនាងនាថ”នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តនេះចាប់តាំងពីថ្ងៃទី២៤ខែវិច្ឆិកានេះតទៅ។

លោក ចាន់ណា រ៉ូណាន់ ផលិតករខ្សែភាពយន្ត”កំណត់ហេតុនាងនាថ” បានបញ្ជាក់ថា លោកសម្រេចចិត្តជ្រើសរើសរោងភាពយន្តនេះសម្រាប់ចាក់បញ្ចាំងស្នាដៃចុងក្រោយរបស់លោកព្រោះតែលោកយល់ថាខ្សែរោងភាពយន្តនេះនៅតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ អ្វីដែលពិសេសគឺរោងភាពយន្តនេះតែងស្វាគមន៍នូវរាល់ស្នាដៃផលិតរបស់កូនខ្មែរដែលជាចំណែកជួយដល់ផលិតករក៏ដូចជាមុខមាត់ខ្សែភាពយន្តខ្មែរផងដែរ។ លោកបញ្ជាក់ដែរថា ក្រៅពីជារោងភាពយន្តចំណាស់នៅកម្ពុជា រោងភាពយន្តនេះបានបំពាក់នូវឧបករណ៍ទំនើបទាន់សម័យទាំងទីតាំង និងសំឡេងមិនចាញ់រោងភាពយន្តទំនើបនៅនានានៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់នោះទេ។ លោករំពឹងថា ការរួមចំណែកចាក់បញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តនេះនឹងបន្តជួយគាំទ្រ អភិរក្ស និងអភិវឌ្ឍន៍រោងភាពយន្តបុរាណចុងក្រោយនៅកម្ពុជាឲ្យបន្តមានជីវិតសម្រាប់កូនខ្មែរជំនាន់ក្រោយបានដឹងនិងបានស្គាល់ ហើយលោកក៏ជឿជាក់ដែរថា ខ្សែភាពយន្តលោកនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំង៕

lux-6 lux-3 lux-2 lux-4 lux-5 lux-1

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print