img_2629

ខេត្តបាត់ដំបងបើកយុទ្ធនាការត្រួតពិនិត្យឃាត់ជនជាតិវៀតណាម៧នាក់ចូលមកធ្វើការនិងស្នាក់នៅខុសច្បាប់

nkd-36x6_outline

ខេត្តបាត់ដំបង៖ ជនជាតិវៀតណាមប្រុសស្រីចំនួន៧នាក់រងការចាប់ឃាត់ខ្លួនពីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោយពីសមត្ថកិច្ចចុះឆែកឆេរត្រួតពិនិត្យរកជនបរទេសមកស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងខេត្តបាត់ដំបង។

យុទ្ធនាការនៃការចុះបង្ការទប់ស្កាត់ ជនបរទេសមករស់នៅខុសច្បាប់ក្នុងខេត្តបាត់ដំបងត្រូវគេមើលឃើញថា នគរបាលអន្តោប្រវេសន៍បានចុះអនុវត្ត២លើកមកហើយគិតទាំងលើកចុងក្រោយនេះ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយករដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលអន្តោប្រវេសន៍ចុះត្រួតពនិត្យកន្លែងសិប្បកម្មកែច្នៃឈើក្នុងក្រុងបាត់ដំបងចំនួន៨កន្លែង រកឃើញជនជាតិវៀតណាមចំនួន២៨នាក់ ដែលបានមកធ្វើការងារជាជាងឈើក្នុងសិប្បកម្មទាំងនោះផងដែរ។ រកឃើញជនជាតិវៀតណាម៣នាក់ចូលមកធ្វើការងារគ្មានលិខិតឯកសារត្រឹមត្រូវ ហើយរងការបណ្តេញចេញពីប្រទេសកម្ពុជារួចហើយផងដែរ។

ជនជាតិវៀតណាមទាំង៧នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ចុះទៅឃាត់ខ្លួននៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពីពិនិត្យឃើញថា ពួកគេមកស្នាក់នៅធ្វើការងារក្នុងប្រទេសកម្ពុជាគ្មានលិខិតស្នាមត្រឹមត្រូវ។ពួកគេនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏ត្រូវបាននគរបាលអន្តោប្រវេសន៍ខេត្តបាត់ដំបងចាប់បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារបណ្តេញពួកគេទៅកាន់ប្រទេសដើមវិញ៕

img_2629 img_2630 img_2631 img_2632

ដោយ៖ សំ វិច្ឆិកា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print