vn-2

បុរសជនជាតិវៀតណាមដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ

nkd-36x6_outline

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលឆោឡោដល់ម្ចាស់ផ្ទះសំណាក់ ខណៈគេឃើញ បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើត ឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាវិត កណ្ដាលសង្កាត់-ក្រុងបាវិត ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា យោងតាមម្ចាស់ផ្ទះជួលឈ្មោះ គង់ សារ៉េត ភេទស្រី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិតបានអោយ ដឹងថា នៅបន្ទប់លេខ៥មានបុរសម្នាក់ដេកស្លាប់ ។

បន្ទាប់ពីនគរបាលក្រុងនិងសមត្ថកិច្ចជំនាញបានពិនិត្យសាកសពឃើញថា ពិតជាស្លាប់ដោយ ខ្យល់គពិតប្រាកដមែន មិនពាក់ព័ន្ធអំពើឃាដកម្មនោះទេ។ សមត្ថកិច្ចនគរបាលបន្តថាបុរស រងគ្រោះមាន ឈ្មោះ លូ ញឹកហឹងភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ ផ្ទះលេខ១០៣ ផ្លូវដុងថាកហៀប ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយកាន់លិខិតឆ្លង ដែនលេខB2511831 បោះត្រាចូលចុងក្រោយថ្ងៃទី 17/11/2016 ។

ក្រោយពីក្រុមគ្រូពេទ្យនិងមន្ត្រីនគរបាលជំនាញធ្វើកោសល្យវិច្ច័យរួច សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសវៀត     ណាម ៕

vn-2 vn-1

ដោយ ៖ យឹម សុថាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print