លោក វ្ល៉ាឌីមៀរ ពូទីន បោះបង់គំនុំអញ្ជើញលោក អូបាម៉ា ទស្សនកិច្ចរុស្ស៊ីមុនបញ្ចប់អាណត្តិ

ចែករំលែក៖

ទាំងនោះជាសកម្មភាពដ៏ល្អប្រសើរមួយ របស់ប្រធានាធិបតី ពូទីន ចង់ផ្សះផ្សាទំនាក់ ទំនងជាមួយអាមេរិកក្នុងពេលដែលលោក អូបាម៉ា ជិតបញ្ចប់អាណត្តិត្រូវផ្លាស់ប្តូរទៅឲ្យលោក ដូណាល់ ត្រាំ វិញ។ នៅក្នុងជំនួប រយៈពេលខ្លីកន្លងមក លោក ពូទីន បាន ប្រកាសថា បានអញ្ជើញលោក អូបាម៉ា ទស្សនកិច្ចទៅកាន់រុស្ស៊ីគ្រប់ពេលដែលលោក អូបាម៉ា អាចទៅបាន។

មេដឹកនាំរុស្ស៊ីបាននិយាយទៅកាន់ក្រុម អ្នកសារព័ត៌មានថា «យើងបានឯកភាពគ្នាបើទោះបីការពិតកិច្ចពិភាក្សារវាងយើងទាំង ពីរមិនអាចទៅមុខរលូននៅមានចំណុចជាច្រើនខ្វែងគំនិតគ្នា តែយើងចាំបាច់ត្រូវតែ ជជែកគ្នាដើម្បីកាត់បន្ថយគម្លាតនៃវិវាទ កន្លងមក»។ លោក ពូទីន បញ្ជាក់ទៀតថា «ខ្ញុំសូមអរគុណគាត់ (អូបាម៉ា) ដែលច្រើន ឆ្នាំមកនេះបានខិតខំធ្វើការជាមួយគ្នា។ ខ្ញុំពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានស្វាគមន៍គាត់នៅក្នុងប្រទេស រុស្ស៊ីនៅពេលណាដែលគាត់ចង់»។

រយៈពេលកន្លងមកទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីតានតឹងបំផុតមិនធ្លាប់មាន ដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន និងស៊ីរី។ ទំនាក់ទំនងរវាងរុស្ស៊ីនឹងអាមេរិក កាន់តែតានតឹងនៅពេលដែលរុស្ស៊ីបាន សម្រេចបញ្ជូនទាហានទៅកាន់ប្រទេស ស៊ីរីវាយប្រហារទៅលើក្រុមភេរវកម្ម និង ជួយដល់រដ្ឋាភិបាលលោក អាល់អាសាដ វាយប្រហារទៅលើកម្លាំងទាហានក្រុមបះបោរដែលគាំទ្រដោយអាមេរិកនិងលោកខាងលិច។

ការប្រកាសដោយបើកចំហអញ្ជើញ ប្រធានាធិបតីអាមេរិកទស្សនកិច្ចទៅកាន់ រុស្ស៊ីជាលើកចុងក្រោយនេះជាសញ្ញាមួយបានបង្ហាញឲ្យឃើញថា រុស្ស៊ីចង់ផ្សះផ្សា ទំនាក់ទំនងដ៏ពិតប្រាកដជាមួយអាមេរិកនៅពេលអនាគត ពិសេសគឺក្រោយពេល ដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕

obama-1 obama-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print