sondos6

គ្រោងនិងបញ្ជូនជនអន្តោប្រវេសន៍ជិត៣០នាក់ទៅប្រទេសដើមវិញ ប្រសិនបើគ្មានឯកសារគ្រប់គ្រាន់

nkd-36x6_outline

ភ្នំពេញ៖ ជនបរទេសអន្តោប្រវេសន៍ជិត៣០នាក់ដែលឆ្លងដែនចូលមកស្នាក់និងធ្វើការនៅក្នុងប្រទេសកម្ពុជាត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធក្នុងការចូលមកស្នាក់នៅធ្វើជាពលករក្នុងប្រទេសកម្ពុជា ។

ប្រតិបត្តការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគោលដៅ២ផ្សេងគ្នា ,គោលដៅទី១-ធ្វើឡើងនៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រកឃើញជនបរទេសអន្តោប្រវេសន៍ភាគច្រើនជាជនជាតិវៀតណាមចំនួន២០នាក់ស្រីម្នាក់ចូលមកស្នាក់នៅធ្វើការខុសច្បាប់ និងគោលដៅទី២-ធ្វើឡើងនៅខេត្តបាត់ដំបងរកឃើញជនបរទេសអន្តោប្រវេសន៍ចូលមកស្នាក់នៅធ្វើការខុសច្បាប់ចំនួន៧នាក់ភាគច្រើនជាជនជាតិវៀតណាម ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការណែនាំបន្ថែមពីលោកនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍…កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកប្រតិបត្តិការជាបន្តបន្ទាប់ចុះស្រាវជ្រាវត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ដែលចូលមកស្នាក់និងធ្វើការក្នុងប្រទេសកម្ពុជា ។ ជាលទ្ធផលយើងបានរកឃើញជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនជាតិសាសន៍ចូលមកធ្វើការនិងស្នាក់នៅគ្មានឯកសារគ្រប់គ្រាប់ស្របទៅតាមច្បាប់អន្តោប្រវេសន៍ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ..។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរកឃើញថាគ្មានឯកសារគ្រប់គ្រាន់ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបំពេញបែបបទបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការសម្រេចជាចុងក្រោយបណ្តេញជនបរទេសអន្តោប្រវេសន៍ទៅប្រទេសដើមវិញ ។

សម្រាប់ជនបរទេសអន្តោប្រវេសន៍ជិត៣០នាក់ដែលសមត្ថកិច្ចចុះត្រួតពិនិត្យរកឃើញនៅគោលដៅ២ផ្សេងគ្នានេះកំពុងតែចាត់ការតាមនីតិវិធីច្បាប់អន្តោប្រវេសន៍របស់កម្ពុជា…និយាយរួមគឺបំពេញសំណុំបែបបទទៅក្រសួងមហាផ្ទៃដើម្បីបញ្ជូនខ្លួនជនបរទេសអន្តោប្រវេសន៍ទាំង២៧នាក់ភាគច្រើនជាជនជាតិវៀតណាមទៅប្រទេសដើមវិញ ៕

sondos4 sondos1 sondos7 sondos3 sondos2 sondos5 sondos6

ដោយ៖ សណ្តោស

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print