image1

ស្រវឹងលេងដឹង ឡើងរបងចូលដេកផ្ទះគេ ត្រូវម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ចអប់រំ

nkd-36x6_outline

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ បន្ទាប់ពីផឹកស្រាស្រវឹងរហូតបាត់ស្មារតីវង្វេងវង្វាន់ផ្លោះរបងចូលទៅសម្ងំក្នុងបរិវេណផ្ទះគេ ពេលដែលម្ចាស់ផ្ទះឃើញក៏ចោទថាចោរហើយចាប់វាយឡើងទ្រមខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ សំ ផេង អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ និងមានស្រុកកំណើត ភូមិពញាលាង ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមសម្ដីរបស់ម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា មុនពេលកើតហេតុរូបគាត់ទើបត្រឡប់មកពីបុណ្យនៅវត្តព្រៃស្ពឺ ។ ពេលចូលមកដល់ក្នុងបរិវេណផ្ទះក៏ឃើញជនសង្ស័យសម្ងំដេកក្បែរតុមុខបន្ទប់ ។ ឃើញដូចនេះម្ចាស់ផ្ទះបាននាំគ្នាស្ទុះទៅចាប់និងសួរនាំ តែជនសង្ស័យរូបនោះឆ្លើយម្តងអញ្ចេះម្តងអញ្ចោះ ធ្វើឲ្យម្ចាស់ផ្ទះខឹងនិងស្មានថាជនសង្ស័យខាងលើធ្វើពុត ទើបវាម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រម ។ ក្រោយមកម្ចាស់ផ្ទះក៏សួរម្តងទៀត តែជនសង្ស័យនៅតែឆ្លើយម្តងទៅឆ្វេងម្តងទៅស្តាំដដែល ។ ទាល់តម្រិះម្ចាស់ផ្ទះក៏ទួរស័ព្ទប្តឹងសមត្ថកិច្ចឲ្យយកជនសង្ស័យទៅប៉ុស្តិ៍ធ្វើការសាកសួរ។

ក្រោយពេលនាំខ្លួនជនសង្ស័យដល់ប៉ុស្តិ៍សមត្ថកិច្ចបានស្នើរឲ្យម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹងដើម្បីជាបន្ទុកដាក់ទៅលើជនសង្ស័យ តែម្ចាស់ផ្ទះបាននិយាយថា មិនបាច់ទៅដាក់ពាក្យបណ្តឹងទេគ្រាន់តែធ្វើការអប់រំទៅបានហើយ ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំហើយក៏ដោះលែងជនសង្ស័យឲ្យទៅផ្ទះវិញ តែជនសង្ស័យឆ្លើយវិញថា មិនទាន់ចង់ទៅផ្ទះទេ សុំដេកប៉ុស្តិ៍ប៉ូលីសមួយយប់សិន ៕

image1 image2

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print