vannak-3

នគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនមនុស្ស២នាក់ពាក់ពន្ធ័និងសារធាតុញៀន

nkd-36x6_outline

ខេត្តត្បូងឃ្មំ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមេមត់ចាប់ខ្លួន ដោយ សង្ស័យជាប់ពាក់ពន្ធ័និងបទល្មើសសារធាតុញៀន កាលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឋិតនៅ ភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់បានឲ្យដឹងថា ការចុះបង្ក្រាប និងឃាត់មុខ សញ្ញាជួញដូរថ្នាំញៀន២នាក់នេះ ១-ឈ្មោះ ភី វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ២-ឈ្មោះ សុខ សុផា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជី ប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចដកហូតបានវត្ថុតាង មាន ម្សៅក្រាម ពណ៌សសង្ស័យជាថ្នាំញៀនចំនួន៤កញ្ចប់ ធំ១កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ កសាងសំណុំរឿងបញ្ចូនទៅតុលាការ  ៕  ដោយ ៖ វណ្ណះ

vannak-3 vannak-4 vannak-2 vannak-1

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print