ធ្លាក់កម្មករពីអគារជាន់ទី៣នៅក្រុមហ៊ុនទីហាវសេរ៉ាមិច

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់២នាក់បានធ្លាក់ពីលើអគារជាន់ទី៣ ខណៈកំពុងតែបូកជញ្ជាំងអគារដែលមានកម្ពស់១០ជាន់ នៃអគារក្រុមហ៊ុនទីហាវសេរ៉ាមិច ខេមបូឌា ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជាប់ច្រកចូលបុរីប៉េងហួត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានបញ្ជាក់ថា គ្រោះថ្នាក់មួយនេះ បានកើតឡើង ដោយសារតែជនរងគ្រោះទាំង២នាក់ ពេលឡើងតាមជញ្ជាំងយន្តនោះ មិនបានពាក់ខ្សែក្រវ៉ាត់ បណ្តាលឲ្យធ្លាក់មកក្រោមតែម្តង។

ប្រជាការពារបានបន្តទៀតថា ជនរងគ្រោះទី១មានឈ្មោះ ម៉ាប់ បាក់ឆ្អឹងខ្នង និងម្នាក់ទៀតឈ្មោះ ឌី រងបួសធ្ងន់ផងដែរ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវគេជួយសង្គ្រោះ និងហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ ៕

15202681_582701721914922_6384373032969029459_n 15179175_582701738581587_5854352396409785536_n 15179034_582701755248252_1397942386054497110_n 15095688_582701785248249_4378984606074179456_n

...

ដោយ ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print