នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបទីតាំងភ្នាល់បាល់៣កន្លែងចាប់មនុស្ស២នាក់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបទីតាំងភ្នាល់បាលតាមប្រព័ន្ធអនឡាយបីកន្លែងជាបន្តបន្ទាប់ និងចាប់មនុស្សពីរនាក់នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិក្បាលស្ពាន់១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះដឹកនាំកម្លាំងបង្ក្រាបដោយលោកវសេនីយ៍ទោ ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ។

លោកអធិការ រងព្រហ្ម ពិសិទ្ធទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ យោងតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជា ធ្វើយ៉ាងណា ឲ្យកម្លាំងសមត្ថកិច្ចក្រោមឱវាទខិតខំយកចិត្តទុកដាក់ទប់ស្កាត់បោសសម្អាត និង បង្ក្រាបបទល្មើសល្បែងខុសច្បាប់ ទាំងអស់នេះឲ្យខាងតែបាន នៅក្នុងមូលដ្ឋានឈរជើងរបស់ខ្លួន ដើម្បីឲ្យស្របទៅតាមគោលនយោបាយ ភូមិ ឃុំ មានសុត្ថិភាព របស់ថ្នាក់ដឹកនាំ ។

លោកអធិការរងបញ្ជាក់ថា ទីតាំងចំនួន៣កន្លែងដែលត្រូវបង្ក្រាបនោះរួមមាន៖ ១-ទីតាំងយីហោ វីន វិន.97 ដកហូតបាន កុំព្យូទ័រ ស៊ីវីយូ១៤ ម៉ូនីទ័២១ និងសម្ភារផ្សេងៗមួយចំនួនទៀត ទីតាំងទី២ ដកហូតបានចំនួន២ឈុត និងទីតាំងទី៣ ដកហូត បានចំនួន១០ឈុតទូរទស្ស១ សម្ភារផ្សេងៗ និងឃាត់ខ្លួនមនុស្សប្រុស២នាក់ជាអ្នកមើលការខុសត្រូវកន្លែងលក់បាល់ខុសច្បាប់នោះផងដែរ ។

លោកបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួននោះមានឈ្មោះរី តឹកលីនភេទប្រុសអាយុ១៨ឆ្នាំនៅបំរើក្នុងទីតាំង(ថបថែន)ចំណែកម្នាកទៀតមានឈ្មោះមាស ណែតភេទប្រុសអាយុ២៧ឆ្នាំនៅបំរើក្នុងទីតាំង(វីន៩៧) ក្រោយពីកម្លាំងជំនាញសួរនាំរួច រួមទាំងវត្ថុតាង ដែលដកហូត នោះត្រូវកសាងសំណុំរឿងរួចរ៉ាល់នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកា២០១៦នេះនិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

img-20161122-wa0049 img-20161122-wa0032 img-20161122-wa0046 img-20161123-wa0048 img-20161122-wa0047

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print