nato-2

មេបញ្ជាការកងទ័ពណាតូប្រកាសថារុស្ស៊ីមិនមែនជាសត្រូវឡើយ

nkd-36x6_outline

មេបញ្ជាការកងទ័ពណាតូលោក Clive Johnstone បានប្រកាសថា សម្ពន្ធមិត្តយោធាណាតូមិនបានចាត់ទុករុស្ស៊ីជាសត្រូវនោះឡើយ។ ប៉ុន្តែពេលនេះណាតូកំពុង ព្យាយាមឈ្វេងយល់ពីមូលហេតុរបស់ណា តូនៅតំបន់អឺរ៉ុប ក៏ដូចជាការការពារផល ប្រយោជន៍របស់ប្រទេសសម្ពន្ធមិត្តណាតូ។

លោក Clive Johnstone បញ្ជាក់ថា «រុស្ស៊ីអាចនឹងអភិវឌ្ឍឬដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួននៅក្នុងតំបន់ណាក៏ដោយ ហើយណាតូមិនមានចេតនារារាំងនោះ ឡើយ។ រុស្ស៊ីមិនមែនជាសត្រូវរបស់យើង ហើយយើងក៏មិនចង់ជាប់ពាក់ព័ន្ធនឹង សង្គ្រាមត្រជាក់ថ្មីនោះដែរ»។

លោក Clive Johnstone បន្តទៀតថា «ណាតូកំពុងតែឈ្វេងយល់ពីរុស្ស៊ី ហើយក៏មិនចង់ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់រុស្ស៊ីនោះដែរ»។ ជាមួយគ្នានោះណាតូក៏បានចោទប្រកាន់រុស្ស៊ីថា បានបង្កឲ្យ មានភាពតានតឹងកើនឡើងក្នុងតំបន់ជាជាង គ្រប់គ្រងស្ថានភាពឲ្យប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីក៏បានប្រកាសថា កំពុង ស្វែងរកការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។

ការប្រកាសបែបនោះរបស់រុស្ស៊ីគឺជាការ គំរាមកំហែងដល់ណាតូ ក៏ដូចជាអាមេរិក ដែលជារឿងមួយមិនអាចទទួលយកបានក្នុងពេលដែលរុស្ស៊ីបញ្ជូនកម្លាំងទាហាន និងអាវុធជាច្រើនទៅកាន់តំបន់ព្រំដែនជាប់ អឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីបានបញ្ជូនកម្លាំងទាហានជើងទឹក និងអាវុធទំនើបៗជាច្រើនទៅកាន់សមុទ្របាល់ទិក និងមេឌី ទែរ៉ាណេ។

ក្នុងពេលជាមួយគ្នានេះឧបការីរបស់រុស្ស៊ី ប្រចាំនៅណាតូលោក Aleksandr Grushko បានបញ្ជាក់ថា ទីក្រុងមូស្គូបានស្នើអង្គការណាតូបើកកិច្ចប្រជុំដោយមានការចូលរួមពីអ្នកឯកទេសយោធាដើម្បីពិភាក្សាពីសន្តិសុខនៅក្នុងតំបន់បាល់ទិក តែត្រូវភាគីណា តូបដិសេធ។

ការប្រកាសរបស់មេបញ្ជាការកងទ័ពណាតូកើតឡើងក្រោយពេលដែលកម្លាំងទាហានណាតូជាង៤ពាន់នាក់បានចាប់ផ្តើម ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅក្នុងប្រទេស Lithuania ជាប់ព្រំដែនប្រទេសរុស្ស៊ី។ នៅក្នុងការធ្វើសមយុទ្ធនោះមាន១១ប្រទេសជាសមាជិកណាតូចូលរួមសមយុទ្ធដែលមានឈ្មោះថា Iron Sword 2016 ចាប់ផ្តើម ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។

ក្រសួងការពារជាតិប្រទេស Lithuania បានបញ្ជាក់ថា ការធ្វើសមយុទ្ធមានយុទ្ធសាស្ត្រវាយលុក និងការពារ ក៏ដូចជាបញ្ជូនទាហានជំនួយទៅកាន់គោលដៅឲ្យបានទាន់ពេលវេលា។ ការធ្វើសមយុទ្ធនៅ២ កន្លែងផ្សេងគ្នាក្នុងប្រទេសនេះ។

ឧត្តមសេនីយ៍ Waldemar Rupsys មេ ទ័ពជើងគោកប្រទេស Lithuania បាន បញ្ជាក់ថា «ការធ្វើសមយុទ្ធលើកនេះគឺជាការសាកល្បងសម្រាប់ទាហានយើងខ្ញុំក្នុងការត្រៀមលក្ខណៈប្រកបដោយប្រសិទ្ធភាព បំពេញបេសកកម្មការពារជាតិ។

សមយុទ្ធ Iron Sword 2016 ជាសម យុទ្ធទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុបក្នុងឆ្នាំ ២០១៦ ស្ថិតនៅក្នុងទម្រង់សមយុទ្ធជា ប្រចាំរបស់ណាតូ។ ទាហានជាង៤ពាន់ នាក់ដែលចូលរួមធ្វើសមយុទ្ធនោះមានមកពីប្រទេស អាមេរិក កាណាដា ប៉ូឡូញ អាល្លឺ ម៉ង់ រ៉ូម៉ានី ស្លូវ៉ាគី ជាដើម។

ការប្រកាសរបស់មេបញ្ជាការកងទ័ពណាតូកើតឡើងក្រោយពេលដែលប្រធានា ធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ មានសកម្មភាពផ្សះផ្សាទំនាក់ទំនងរវាងអាមេរិកនឹង រុស្ស៊ី។ កន្លងមកមេដឹកនាំទាំង២បានជួប ពិភាក្សាគ្នាតាមទូរស័ព្ទក្រោយមកលោក ពូទីន ក៏បានបញ្ជាកម្លាំងវាយប្រហារកាន់តែខ្លាំងនៅក្នុងប្រទេសស៊ីរី៕

nato-2 nato-1

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print