ផាន់ ម៉ូនីកា លេចដំណឹងទទួលងារជាជំទាវថ្ងៃខួបកំណើតកូនស្រី

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់បទ”រំចង់ស្រែកែខ្លួន”អ្នកនាងផាន់ម៉ូនីកា បានរៀបចំពិធីខួបកំណើតកូនស្រីគម្រប់៣ឆ្នាំនៅក្នុងភោជនីយដ្ឋានកាកា នាមជ្ឈមណ្ឌលកោះពេជ្រ។ អ្វីដែលធ្វើឲ្យសិល្បករប្រមាណជិត១០០នាក់មានការភ្ញាក់ផ្អើលគឺនាងទើបនឹងទទួលបានងារជាជំទាវកាលពីពេលថ្មីៗនេះ។

អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានផ្អាកការងារសិល្បៈរយៈពេល៣ឆ្នាំហើយពោលគឺក្រោយពេលនាងរៀបការជាមួយស្វាមី។ នាងនិងស្វាមីបានបើកមុខជំនួយផ្ទាល់ខ្លួនមួយចំនួនទទួលបានជោគជ័យខ្លាំង ហើយអ្វីដែលពិសេសនាងទើបនឹងទទួលបានងារជាជំទាវថ្មីៗដែលធ្វើឲ្យសិល្បករ និងភ្ញៀវចូលរួមភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា។

ពិធីករលោកអ៊ឹម ជីវ៉ា ប្រកាសថា អ្នកនាងផាន់ ម៉ូនីកាទើបនឹងទទួលបានតំណែងជាជំទាវកាលពី៦ខែមុននេះគឺបន្ទាប់ពីស្វាមីនាងលោកគឺ លោកគង់ សុខម៉េង ទើបនឹងត្រូវបានតែងតាំងជាជំនួយការផ្ទាល់សម្តេចក្រឡាហោម ស ខេង។

ផាន់ ម៉ូនីកា មិនបានបញ្ជាក់អ្វីច្រើនទេជុំវិញការទទួលបានតំណែងជាជំទាវនេះ។ នាងថា ការរៀបចំកម្មវិធីខួបកំណើតកូនស្រីអាយុ៣ឆ្នាំនេះគឺមិនមានគម្រោងទុកមុនទេទើបតែបីបួនថ្ងៃចុងក្រោយនេះប៉ុណ្ណោះទើបមានអ្នកសិល្បករប្រមាណ១០០នាក់ប៉ុណ្ណោះដែលត្រូវអញ្ជើញ ប៉ុន្តែនាងរីករាយខ្លាំងគ្រាដែលវត្តមានសិល្បករជាច្រើនចូលរួមកម្មវិធីខួបកំណើតកូនស្រីនាងនៅពេលនេះ។ នាងបញ្ជាក់ដែរថា ក្រោយផ្អាកការងារសិល្បៈ៣ឆ្នាំនាងមានកូនស្រីពីរនាក់ហើយដែលម្នាក់មានវ័យទើប៧ខែប៉ុណ្ណោះ ។ នាងថា កូនស្រីច្បងដែលនាងរៀបចំកម្មវិធីខួបកំណើតនៅពេលនេះមានឈ្មោះ គង់ ម៉ានីកូ។ នាងបន្តថា ក្រោយផ្អាកការងារសិល្បៈនាងនិងស្វាមីបានបើកដំណើរការហាងលក់ស៊ុប និងអាហារប៊ូហ្វេកាកា ស៊ូគីស៊ុបពីរទីតាំង ហាងលក់សម្លៀកបំពាក់ និងការនាំផលិតផលថែរក្សាសម្រស់ពីបរទេសមកលក់នៅកម្ពុជា។

សម្រាប់ការងារសិល្បៈ នាងនៅតែស្រលាញ់ និងចង់ប្រឡូកឡើងវិញប៉ុន្តែពេលនេះនាងមមាញឹកច្រើននឹងការងារមុខជំនួញ និងការមើលថែទាំងកូនស្រីទាំងពីរ។ តារាស្រីវ័យ៣០ឆ្នាំរូបនេះបញ្ជាក់ដែរថា កន្លងមកកម្មវិធីខួបកំណើតកូនស្រីនាងកន្លងមកនាងតែងតែធ្វើកម្មវិធីចែកទានដល់ជនក្រីក្រ ដើម្បីចែករំលែកក្តីអាណិតស្រលាញ់ ចំពោះគ្នាទៅវិញទៅមក ហើយឆ្នាំនេះនាងនឹងនៅតែបន្តធ្វើនៅឱកាសល្អណាមួយ។

គួរបញ្ជាក់ដែរថា តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ អ្នកនាងផាន់ ម៉ូនីកាបានរៀបការជាមួយលោក គង់ សុខម៉េង ដែលត្រូវជាបងប្រុសរបស់លោកគង់ រ៉ាយុទ្ធ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៣។ តារាស្រីរូបនេះធ្លាប់បានធ្វើឲ្យទស្សនិកជនបានស្គាល់ខ្លាំងជាមួយនឹងស្នាដៃបទចម្រៀងជាច្រើននៅផលិតកម្មនេះដូចជាបទ”រំចង់ស្រែកែខ្លួន” បទ”លើកស្នេហ៍ជូនបង” ជាដើម៕

img_8015img_8021img_8017img_8016img_8023img_8022img_8018img_8020img_8010img_8012img_8013img_8011img_8014img_8019

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print