លោក ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា ចេញមុខបកស្រាយអំពីរថយន្តលោកបើកបញ្ច្រាសទិសផ្អើលពេញFacebook

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកLexus 570 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ៣៤ 2-2222 ដែលគេស្គាល់ថាជា រថយន្តរបស់លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ។

ក្រោយពីមហាជនមួយចំនួនរិះគន់ទៅលើរថយន្តរបស់លោក ដែលបើកបញ្ច្រាសទិសចរាចរណ៍ នៅតាមបណ្តោយផ្លូវនរោត្តមកាលពីថ្មីៗនេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានចេញមុខបង្ហោះ និងពន្យល់នៅក្នុងFacebook Page ថា របស់នេះគឺរបស់លោកពិតមែន ដោយសារតែរថយន្តរបស់លោកបើកបញ្ច្រាសផ្លូវនោះ ព្រោះតែមានការចាំបាច់ត្រូវទៅរាយការណ៍ផ្ទាល់ជូនសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អំពីកិច្ចប្រជុំ APA ខណៈនោះក៏មានការអន្តរាគមន៍សម្រួលពីនគរបាលចរាចរផងដែរ។

នៅខាងក្រោមនេះជាការបកស្រាយទាំងស្រុងរបស់លោក ងួន ញ៉ិល៖

«កាលពីថ្ងៃម្សិលមិញ ក្នុងគណនេយ្យ Facebook របស់ក្មួយប្រុសឈ្មោះ Sovath Chhay-Andy បាន Post រថយន្តរបស់ខ្ញំុបើកបរបញ្ច្រាស់ទិសចរាចរណ៍ ។ ចំពោះបញ្ហានេះ ខ្ញំុ បញ្ជាក់ជូនថា ខ្ញំុ មានកិច្ចការ ចាំបាច់ក្នុងដំណើរទៅជួប សម្តេចវិបុលសេនាភក្តី សាយ ឈំុ ដើម្បីរាយការណ៍ជូន អំពីមហាសន្និបាត សភាតំបន់អាសីុ (APA) លើកទី៩ វេលាម៉ោង ៨.០០ ព្រឹក នៅវិមានព្រឹទ្ធសភា ។ ដោយសារការកកស្ទះ ចរាចរណ៍ចំនួន ៣កន្លែង នៅកំណាត់ផ្លូវពីព្រែកប្រាទៅច្បារអំពៅ ១កន្លែង ១កន្លែងទៀតនៅគល់ស្ពាន ព្រះមុនីវង្សខាងកើត ក្នុងខ័ណ្ឌច្បារអំពៅ និងមួយកន្លែងទៀតចាប់តាំងពីសណ្ឋាគារតាយម៉េង រហូតដល់ ភ្លើងស្តុបខាងជើងក្រសួងមហាផ្ទៃ ។ រាល់ការស្ទះទាំង៣កន្លែងនេះ នាំអោយលើសម៉ោងកំណត់ ១០នាទីដូច្នេះអង្គរក្សក្រសួងមហាផ្ទៃដែលការពារខ្ញំុ នៅក្នុងឡាន ឈ្មោះ ចាន់ ប៊ុនធឿន បានអន្តរាគមន៍សម្រួលទៅ នគបាលចរាចរណ៍ខ័ណ្ឌច្បារអំពៅ និងបន្តរទាក់ទងទៅនគរបាលចរាចរណ៍ ដែលមានភារកិច្ចសម្រួលចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ ទើបខ្ញុំបានចេញរួចពីកន្លែងកកស្ទះដោយសារនគរបាលចរាចរណ៍អន្តរាគមន៍ ។ យោងតាម ច្បាប់ចរាចរណ៍ជើងគោក មាត្រា៦ អំពីបញ្ហាសិទ្ធអទិភាពចំណុចទី៣ បានចែងថា “ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានសិទ្ធអទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ” ។ ដូច្នេះក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅស្ថាប័នរដ្ឋសភា និងជាអ្នកពិភាក្សានិងអនុម័តច្បាប់ នោះខ្ញុំមិនបំពានច្បាប់ចរាចរណ៍នេះទេ »៕

...

lexus570

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print