image4

លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យមានការត្រួតពិនិត្យស្ដង់ដាអន្ដរជាតិ ចំពោះ សាច់គោ មុននិងចរាចរណ៍ នៅលើទីផ្សារ

nkd-36x6_outline

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ បានស្នើឲ្យមានការត្រួតពិនិត្យស្ដង់ ដា អន្ដរជាតិ ចំពោះ សាច់គោ (សត្ដឃាតដ្ឋាន ) មុននិង ចរាចរណ៍ នៅលើទីផ្សារ ទាំងនៅក្នុង និងក្រៅប្រទេស ដើម្បី ធានាសុខភាព ប្រជាពលរដ្ឋ ទូទៅ មុននិងសម្រេចចិត្ដទិញ ម្ហូបអាហាយកទៅបរិភោគ ដែល មានការទទួលខុុសត្រូវ ផ្នែកគុណ ភាពខ្នាតអន្ដរជាតិ នៅកម្ពុជា

លោក អូស្មាន ហាស្សាន់បានស្នើសុំបែបនេះ ខណៈ លោក ទទួលជួប សម្តែងការគួរសមនិង ពិភាក្សាការងារ ជាមួយលោក Datuk Seri Rizuan Abdul Hamid អគ្គនា យកក្រុមហ៊ុន អភិវឌ្ឍន៍ ហាឡាល ( ផ្គត់ផ្គង់សាច់គោនៅលើទីផ្សារ ដ៍ធំនៅអាសុី ) របស់ម៉ាឡេស៊ី HDC ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៤ វិច្ឆិកា ឆ្នា២០១៦ នៅ វិមានសន្ដិភាព ។

លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជា អនុប្រធានគណៈកម្មធិការត្រួត ពិនិត្យ ផលិតផលហាឡាលកម្ពុជា បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់និងជំរុញវិនិយោគវិស័យហាឡាលនៅកម្ពុជា (ការផ្គត់ផ្គង់ សាច់ ) ជាពិសេសដើម្បីសម្រួលកិច្ចការនេះ រាជរដ្ឋាភិបាលក៏បានចេញអនុក្រិតស្តីពីការការបង្កើតគណៈ កម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដែលមានក្រសួងពាណិជ្ចកម្ម និង គណៈដឹកនាំជាន់ ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាអ្នក ទទួលអនុវត្តលើ កិច្ចការនេះ។

លោកអូស្មាន ហាស្សាន់ បានបន្ដថា៖ ដើម្បីឲ្យការងារ ត្រួតពិនិត្យគុណភាព ស្ដង់ដាសាច់គោនៅលើទីផ្សារនោះ ដំណើរការទៅបាន លោក និងជំរុញ ឲ្យភាគី ក្រុមហ៊ុន HDC ម៉ាឡេសុី ត្រូវរៀបចំ សិក្ខាសាលា ហាឡាលមួយនៅភ្នំពេញ នា ដើមខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងគោលបំណងចូលរួមលើកកំពស់វិស័យហាឡាលកម្ពុជា អោយកាន់តែមានលក្ខណៈទូលំទូលាយ ជាពិសេសការផ្សព្វផ្សាយពីគុណ សម្បត្តិ របស់វិស័យនេះទៅកាន់គ្រប់ស្ថាប័ន អ្នកវិនិយោគ និង អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ អោយយល់ដឹងកាន់តែស៊ីជម្រៅពីគុណតម្លៃនៃផលិតផលដែលមានស្តង់ដាហាឡាល ជាស្តង់ដាគ្រប់គ្រងទៅលើផលិតផល ប្រើប្រាស់ និងបរិភោគ ស្របតាមក្របខណ្ឌលក្ខណ្តិកៈរបស់ឥស្លាម ហើយក៏កំពុងតែមានសន្ទុះ យ៉ាងខ្លាំងក្នុងទីផ្សារ អន្តរជាតិ។

លោក Datuk Seri Rizuan Abdul Hamidបានបញ្ជាក់ថា៖ ភាគីក្រុមហ៊ុន និងឯកភាពលើបញ្ហានេះ ក្រុមហ៊ុន HDC នឹងផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេសជូនដល់ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលនៅកម្ពុជា ក្នុងឱកាសដែលហាឡាលនៅកម្ពុជាកំពុងតែវិវត្តជាបណ្តើៗ ហើយក៏ត្រូវការស្ថាប័នជំនាញ ពីក្រៅប្រទេស ជាពិសេប្រទេសម៉ាឡេស៊ី ជាប្រទេសដៃគូដែល មាន បទពិសោធន៍ និងទទួលបានជោគជ័យលើវិស័យនេះក្នុងឆាកអន្តរជាតិនោះ ។ ក្រុមហ៊ុន HDC សន្យាថា ៖ ហាឡាល កម្ពុជា នឹងត្រូវបានទទួលស្គាល់ និងចាត់បញ្ចូលជាសមាជិកភាព របស់នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី ដែលសព្វថ្ងៃមានសមាជិកហាឡាល ចំនួន៥០ទូទាំង ពិភពលោក។

លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីឱកាស ពិសេស នានាក្នុងការវិនិយោគគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យហាឡាល ក៏គ្រោងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចអោយ មានការរីកចំរើន នៅកម្ពុជា ។

លោកបន្តថា កម្ពុជាជាប្រទេសមានលក្ខណៈអំណោយផលក្នុងការវិនិយោគ កម្ពុជាមានវត្ថុធាតុដើមច្រើន មានកម្លាំងពលកម្ម ហើយអាកាសធាតុ ក៏ដូចជាសណ្ឋានដី មានលក្ខណៈអំណោយផលក្នុងការវនិយោគ ទាំងឧស្សាហកម្ម និងកសិកម្មជាដើម ជាពិសេកម្ពុជាមាន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាង៧% បើធៀបនឹងបណ្តាបប្រទេសនានាក្នុងតំបន់ និងក្រៅតំបន់ កម្ពុជាជា ប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ៕

image1 image3 image2 image4

ដោយ៖ សំរិត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print