meanleab-3

ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ​ “មានលាភ”

nkd-36x6_outline

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបើកប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង៣នាក់ នៅក្នុងបន្ទប់លេខ១០៣ របស់ផ្ទះសំណាក់យីហោ “មានលាភ” មានទីតាំងស្ថិតក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលស្រុក បានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងការណែនាំពីលោកស្នងការនគរបាលខេត្ត ធ្វើការឆែកឆេរបន្ទប់ផ្ទះសំណាក់យីហោ“មានលាភ”  រឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៥កញ្ចប់ ,ទូរស័ព្ទដៃ២គ្រឿង ,សម្ភារវេចខ្ចប់គ្រឿងញៀន និងឧបករណ៍សេពគ្រឿងញៀនជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

លោកអធិការបានបន្តថា ជនសង្ស័យ៣នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះចែម រ៉ាម៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាអ្នកមើលការខុសត្រូវនៅផ្ទះសំណាក់ខាងលើនេះ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការ (ជាអ្នកជួញដូរ) ទី២-ឈ្មោះ ម៉ក់ វិសិត ភេទប្រុស អាយុ២២ឆ្នាំ  មុខរបរមិនពិតប្រាកដ (ជាអ្នកប្រើប្រាស់) មានទីលំនៅភូមិស្រង៉ែ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៣-ឈ្មោះ ឡុង កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាអ្នកប្រើប្រាស់) មានទីលំនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។

លោកវរសេនីយ៍ទោ មាន សំណាង បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចែម រ៉ាម៉ា ជាអ្នកមើលការខុសត្រូវនៅផ្ទះសំណាក់ខាងលើនេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មភាពដែលសមត្ថកិច្ចនគរបាលស្រុកកំណត់ និងតាមដាននាពេលកន្លងមក ។ ដោយមានការសហការពីម្ចាស់ផ្ទះសំណាក់ សមត្ថកិច្ចបានឈានដល់ធ្វើការបង្រ្កាបជាក់ស្តែង ចាប់ខ្លួនជនសង្ស័យ៣នាក់រួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលជនសង្ស័យឈ្មោះ ចែម រ៉ាម៉ា បានសារភាពថា ថ្នាំញៀនខាងលើនេះរូបគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅម្តុំបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជួញដូរបន្តទៅឲ្យអ្នកប្រើប្រាស់នៅក្នុងផ្ទះសំណាក់ និងខាងក្រៅផ្ទះសំណាក់ដែលបានទំនាក់ទំនងទិញ ៕

meanleab-2 meanleab-1 meanleab-4 meanleab-5 meanleab-6 meanleab-3 meanleab-7

ដោយ៖ ស្អាងជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print