reus-6

Borussia Dortmund បំបែកកំណត់ត្រាថ្មីនៅក្នុងក្របខ័ណ្ឌ Champions League

nkd-36x6_outline

ក្រុម Borussia Dortmund របស់អាល្លឺម៉ង់បានបំបែកកំណត់ត្រាថ្មីមួយនៅក្នុង ក្របខ័ណ្ឌ Champions League បន្ទាប់ពីយក ឈ្នះលើក្រុមប៉ូឡូញ Legia Warsaw ដោយ លទ្ធផល 8-4 ។

កំណត់ត្រាថ្មីនោះគឺជាការស៊ុតបាល់ បញ្ចូលបានច្រើនជាងគេបំផុតក្នុងមួយ ប្រកួតនៅ Champions League ដោយក្រុមទាំងពីរអាចស៊ុតបាល់បានសរុបរហូតដល់ទៅ១២គ្រាប់ ។

បើទោះបីជាត្រូវក្រុមភ្ញៀវ Legia Warsaw នាំមុខមុននៅនាទីទី១០ក្តីក៏ម្ចាស់ផ្ទះ Borussia Dortmund អាចរកគ្រាប់បាល់បានវិញ ចំនួន៥គ្រាប់ក្នុងរយៈពេល១០នាទីនៅក្នុងតង់ទី១ដោយក្នុងនោះកីឡាករជប៉ុន Shinji Kagawa រកបាន២គ្រាប់ ។

កីឡាករReusដែលទើបតែវិលត្រលប់ពីសម្រាកព្យាបាលរបួសអស់រយៈពេល៦ខែនោះអាចរកបាន៣គ្រាប់។ ខ្សែប្រយុទ្ធអាល្លឺម៉ង់វ័យ២៧ឆ្នាំនេះខកខានលេងនៅWorld Cupឆ្នាំ២០១៤និងយូរ៉ូឆ្នាំ២០១៦ដោយសារតែរបួស ។ គាត់បាននិយាយ ប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួត ចប់ថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានចាប់ផ្តើមលេងវិញយ៉ាងល្អបែបនេះ។ ខ្ញុំរង់ចាំ អស់រយៈពេលយូរណាស់សម្រាប់លទ្ធផលនេះ ហើយវាពិតជាជាធ្វើឲ្យខ្ញុំពេញចិត្តយ៉ាងខ្លាំង”។

ក្រុមBorussia Dortmundកំពុងតែឈរលំដាប់លេខ១កំពូលតារាងក្នុងពូលFមាន១៣ពិន្ទុនាំមុខក្រុម Real Madrid ចំនួន២ ពិន្ទុ។ ក្រុមទាំងពីរនេះនឹងជួបគ្នានៅប្រទេសអេស្ប៉ាញទឹកដីរបស់ក្លិប Real Madrid ក្នុងខែធ្នូហើយលទ្ធផលយ៉ាងណានឹងដឹងថា ក្រុមណាមួយអាចឈរកំពូលតារាងនោះ៕

reus-6 reus-5 reus-4 reus-3 reus-2 reus-1

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print