vn-1

ឈ្មួញវៀតណាមនាំបង្គាស្រស់ (ចាក់ចាហួយគីមី) ទម្ងន់២៩០គីឡូក្រាមទាំងយប់តាមប៉ុស្តិ៍កុងត្រូលព្រែកចាករាប់ឆ្នាំទើបចាប់បាន

nkd-36x6_outline

ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីកាំកុងត្រូលនិង កម្លាំងនគរបាលច្រកទ្វារ ប្រធានសាខាគយ ដែលដឹកនាំដោយលោក ព្រៅ ខេមរិទ្ធ ប្រធានច្រកទ្វារអន្តរជាតិព្រែកចាក និង មានការចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពតបានដឹកនាំកម្លាំងចម្រុះរឹបអូសនិងដុតកម្ទេចបង្គា ស្រស់ៗ ដែលមានចាក់ចាហួយសារធាតុ គីមីដំឡើងទម្ងន់ធ្វើឲ្យបះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។ ការដុតបំផ្លាញចោលនៅ ពេលនេះបានធ្វើឡើងនៅជិតព្រំដែន ដែលស្ថិតនៅក្នុងភូមិថ្កូវ ឃុំប្ញស្សីស្រុកខាង លិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

បើតាមប្រភពពីមន្ត្រីកាំកុងត្រូលបាន ឲ្យដឹងថា នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមន្ត្រីកាំកុងត្រូលបានឆែកឆេរត្រួតពិនិត្យរថយន្តនិងម៉ូតូ ដែលដឹកទំនិញបង្គា ចេញពីប្រទេសវៀតណាមបានរកឃើញ បង្គាស្រស់ៗចំនួន១៦កេស មានទម្ងន់សរុប ចំនួន២៩០គីឡូក្រាម ទំនិញបង្គាស្រស់ៗទាំងនេះសុទ្ធតែមានចាក់ចាហួយ និងលាយ សារធាតុគីមីទាំងអស់ ។

គួរបញ្ជាក់ផងដែរថា ចំណាត់ការរបស់ សមត្ថកិច្ចមន្ត្រីកាំកុងត្រូលកន្លែងនោះធ្វើឡើងបន្ទាប់ពីមានការរិះគន់ធ្ងន់ៗពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននានា ជាពិសេសនោះប្រជាពលរដ្ឋ ដែលរស់នៅជាប់នឹងព្រំដែនព្រែកចាកនេះតែម្តង ដែលបានចោទប្រកាន់ថាមន្ត្រីកាំកុងត្រូលកន្លងមកច្រើនតែបើកដៃឲ្យឈ្មួញមានខ្សែមានខ្នងមួយចំនួនរកស៊ីដឹកទំនិញចេញមកពីប្រទេសវៀតណាម គ្មានការត្រួតពិនិត្យទៅលើគុណភាពឡើយ ។ ប្រជាពលរដ្ឋបានបន្តថា មន្ត្រី ទាំងនោះចេះយកតែលុយដាក់ហោប៉ៅ ប៉ុណ្ណោះ ដោយមិនខ្វល់ពីសុខភាពរបស់ ពលរដ្ឋបន្តិចណាសោះ ។

ប្រជាពលរដ្ឋជាច្រើន សូមសំណូមពរ ដល់ថ្នាក់ដឹកនាំកំពូលៗជាពិសេសលោក គណៈប្រតិភូរាជរដ្ឋាភិបាល ដែលទទួល បន្ទុកនៅអគ្គនាយកដ្ឋានកាំកុងត្រូល គួរតែដាក់វិធានការក្តៅៗដល់មន្ត្រីជាប់ពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែននានា ។ ជាពិសេស នោះគឺមន្ត្រីកាំកុងត្រូល នៅច្រកទ្វារអន្តរ ជាតិព្រំដែនព្រែកចាកនេះតែម្ដង គួរតែឲ្យ ពួកគាត់អនុវត្តច្បាប់ជាប្រចាំរាល់ទំនិញគ្រឿងសមុទ្រនិងទំនិញគ្រឿងទេសជា ច្រើន ដែលហូរចូលមកកាន់ប្រទេសកម្ពុជាយើងទាំងយប់ទាំងថ្ងៃ មិនត្រូវចេះតែអនុញ្ញាតឲ្យចូលមកដោយគ្មានការត្រួតពិនិត្យទៅលើគុណភាពតាមស្តង់ដារឲ្យបានត្រឹមត្រូវតាមច្បាប់នោះទេ ដែលជាកត្តាមួយធ្វើឲ្យបះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ៕ ហេង នរិន្ទ្រ

vn-2 vn-1

 

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print