mine-1

កងវិស្វកម្មកម្ទេចកាកសំណល់មីនចំនួន១៣៩គ្រាប់នៅស្រុកវាលវែង

nkd-36x6_outline

ខេត្តពោធិ៍សាត់ ៖ កម្លាំងកងទ័ពជើង គោក(វិស្វកម្ម)សហការជាមួយកម្លាំង នគរបាលស្រុកវាលវែង បានសម្រេចកម្ទេចកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (មីន) ដែលបន្សល់ទុក កាលពីសម័យ សង្គ្រាមចំនួន១៣៩គ្រាប់ ដែលកាកសំណល់ ទាំងនេះប្រមូលបានមកពីតំបន់នានានៅតាមបណ្ដោយសងខាងផ្លូវជាតិលេខ៥៥នាពេលកន្លងទៅខណៈដែលបើកការ កសាង ។

ពិធីកម្ទេចគ្រាប់មីននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានអូរសំឡាញ ស្ថិតក្នុង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ធាង ឡេង អធិការ នគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា កាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (មីន) ត្រូវបានយកទៅកម្ទេចចោលនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងបានសហការគ្នារុករកនៅតាមបណ្តោយអមសងខាងផ្លូវជាតិលេខ៥៥ពី ខេត្តពោធិ៍សាត់ឆ្ពោះទៅព្រំដែន ថៃ ដែលកំពុងបើកការដ្ឋានកសាងរាល់ថ្ងៃ ស្ថិតក្នុងស្រុកភ្នំក្រវាញនិងស្រុកវាលវែង ។

លោកវរសេនីយ៍ត្រីបន្តថា កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(មីន)ទាំង១៣៩ គ្រាប់នេះត្រូវបានកម្លាំងយកទៅកម្ទេច ចោលទាំងស្រុងដើម្បីសុវត្ថិភាព ។ លោក បន្តទៀតថា នៅតាមបណ្ដោយផ្លូវជាតិ លេខ៥៥នេះនៅសល់កាកសំណល់គ្រាប់យុទ្ធភ័ណ្ធមិនទាន់ផ្ទុះមីននេះច្រើនទៀត ដូច្នេះហើយមន្រ្តីជំនាញនៅតែបន្តសកម្មភាពរុករកបន្តទៀត ដើម្បីសុវត្ថិភាពប្រជា ពលរដ្ឋនិងដំណើរការកសាងផ្លូវមួយខ្សែ នេះផង ៕   ដោយ ៖ ប៉ឹមពិន

mine-2 mine-1

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print