ខេត្តបាត់ដំបង ៖ វីរភាពតស៊ូ និងពលីកម្មដ៏អង់អាចក្លាហានរបស់បងប្អូន បានរួមចំណែកអនុវត្តន៍នយោបាយឈ្នះៗរបស់សម្តេចតេជោ ទើបយើងទទួលបានសន្តិភាព និង ការអភិវឌ្ឍដូចសព្វថ្ងៃនេះ ជាក់ស្តែងស្រុកសំឡូតយើងបានប្រែក្លាយពីតំបន់សង្គ្រាមមកជាតំបន់អភិវឌ្ឍន៍ប្រកបដោយភាពរីកចំរើន ការលះបង់របស់បងប្អូនដើម្បីបុព្វហេតុប្រទេសជាតិពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ។
ប្រសាសន៍នាយឧត្តមសេនីយ គន់ គីម ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន ចំនួន១.៥៥៦នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង ។
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញប្រគល់ផ្ទះ១ខ្នងទំហំ៤មx៦ម ជាអំណោយដ៌ថ្លៃថ្លារបស់សម្តេចទាំងពីរ ជូន អតីតយោធិនពិការជើងទាំងពីរ ឈ្មោះ សេង សារឿន រស់នៅ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
...