សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ដាក់កម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរកសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធា្នប់សាធរាណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើនោះ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងតាមផ្នែកនិងជំនាញបានសហការជាមួយនិងកម្លាំងនគរបាលខេត្តបានដាក់គោលដៅដើម្បីត្រួតពិនិត្យរកអាវុធជាផ្ទុះនិងឆែក រកនូវសារធាតុញៀន និង បទល្មើសផ្សេង ដែលកិច្ចប្រតិបត្តិការពិនិត្យអាវុធជាតិផ្ទុះនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចវត្តយាយទេព ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក ម៉ុយ អ៊ីម នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ ក្រុងកំពង់ឆ្នាំង ដែលដឹកនាំប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានអោយដឹងថា ការដាក់កម្លាំងដចុះត្រួតពិនិត្យនាពេលយប់នេះ គឺដើម្បីធានាអោយបាននូវសន្តិសុខជូនប្រជាពលរដ្ឋ និង ការបង្ការទប់ស្កាត់ នូវរាល់បទល្មើសដែលអាចកើតឡើងក្នុងមូលដ្ឋាន អោយមានការថមថយចុះ ដូចជាក្រុមក្មេងទំនើង ក្រុមជួញដូរថ្នាំញៀន ចោរកម្ម ព្រោះថាសកម្មភាពបទល្មើសមួយចំនួនបានកើតឡើងនៅពេលយប់ស្ងាត់ ក្នុងពេលដែលប្រជាពលរដ្ឋចូលសម្រាកអស់ ។ ដូច្នេះដើម្បីពង្រឹងនូវសន្តិសុខនេះសមត្ថកិច្ចនគរបាលទាំងខេត្ត និង ក្រុង ចំនួន១២នាក់ដើម្បីឆែកឆេរ ដល់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ ។

លោកម៉ុយ អ៊ីម បានអោយដឹងដែរថា នៅក្នុងប្រតិបត្តិការនេះគឺបានឃាត់មធ្យោបាយធ្វើដំណើរចំនួន១២១គ្រឿង ក្នុងនោះមានរថយន្ត២គ្រឿងផងដែរ ។ ក្នុងពេលនោះសមត្ថកិច្ចជំនាញបានធ្វើការអប់រំ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានជំនិះ ត្រូវគោរពច្បាប់ចរាចរណ៍។ជាលទ្ឋផល ក្នុងកិច្ចប្រតិបត្តការនេះ គឺបានឃាត់មធ្យោបាយធ្វើដំណើរសរុប ១២១គ្រឿង ក្នុងនោះ រថយន្ត២២គ្រឿង ម៉ូតូ៥៧គ្រឿង និងធ្វើការអប់រំ ដល់អ្នកបើកម៉ូតូអោយពាក់មួកសុវត្ថិភាព ៤២គ្រឿងនិង ពុំបានរកឃើញមានបទល្មើសអ្វីនោះទេ ហើយចំពោះកិច្ចប្រតិបត្តិការនេះ នឹងធ្វើជាប្រចាំផងដែរ ៕ ដោយ  ៖ ចន្ថា

...

chantha-5 chantha-4 chantha-3 chantha-2 chantha-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print