សារព័ត៌មានចិននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ កើនឡើងដល់៧៤នាក់ ក្នុងហេតុការណ៍បាក់ស្រុតស្ថានីយថាមពលនៅចិនខណៈនៅមានអ្នកជាប់គាំងជាច្រើននាក់ផ្សេងទៀតក្នុងគំនរបាក់បែកបច្ចុប្បន្នក្រុមអ្នក ជួយសង្គ្រោះកំពុងមមាញឹកជួយសង្គ្រោះ និងជីកកកាយរកអ្នកដែលនៅសល់។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង៦ព្រឹកស្ថិតនៅទីក្រុង Fengcheng, ខេត្ត Jiangxi ។ ក្រោយហេតុការណ៍កើតឡើងភ្លាមៗកម្លាំងជួយសង្គ្រោះ ក៏បានទៅដល់កន្លែងកើតហេតុ។ នៅពេល នេះមានមនុស្សជាច្រើនជាប់គាំងនៅខាងក្នុងនោះនៅឡើយ។ ក្រៅពីអ្នកស្លាប់ក៏មាន អ្នករងរបួសធ្ងន់៥នាក់ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យសង្គ្រោះបន្ទាន់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់សម្លាប់មនុស្សជាច្រើនតែងតែកើតឡើងនៅតាមតំបន់ ឧស្សាហកម្មប្រទេសចិន។ ពលរដ្ឋជាច្រើន បង្ហាញការខឹងសម្បាយ៉ាងខ្លាំងដោយសារតែច្បាប់សាងសង់មិនបានអនុវត្តទៅតាមមូលដ្ឋានគ្រឹះសុវត្ថិភាព។
មន្ត្រីចិនបានសន្យាថា នឹងកែទម្រង់ សំណង់នៅតាមទីតាំងសំខាន់ៗ។ ប្រធា នាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាក់ ថា នឹងយកបទពិសោធន៍ក្រោយពីមានអ្នកស្លាប់១៧០នាក់ និងបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងគីមីកាលពីឆ្នាំ២០១៥៕ ម៉ែវ
ប្រែសម្រួល៖ ម៉ែវ សាធី