ភ្នំពេញ ៖ ឡានឡិចសីុសមីនីពណ៌សមួយគ្រឿងដែលគេស្គាល់ថាជាឡានរបស់ប៉ូលិសខណ្ឌច្បារអំពៅហើយឡានមួយគ្រឿងនេះបានបើកចេញមុខកាងឡានតាក់សីុដេញដណ្ដើមម៉ូយគ្នាយ៉ាងអាណាធិបតេយ្យនៅក្រោមស្ពានអាកាសក្បាលថ្នល់និងនៅលើស្ពានព្រះមុនីវង្សថ្មីនិងនៅលើកំណាត់ផ្លូវជាតិលេខមួយនាសព្វថ្ងៃនេះបង្កអោយបាត់បង់នៅសោភណ្ឌភាពទីក្រុងគជ់របស់រាជធានីភ្នំពេញទើបអភិបាលខណ្ឌមានជ័យពេជ្រកែវមុនីបញ្ជាអោយកម្លាំងសន្តិសុខប្រជាការពារខណ្ឌប្រើប្រាស់កម្លាំងជាច្រើននាក់ឡោមពទ្ធចាប់នៅលើស្ពានព្រះមុនីវង្សថ្មីកាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៦នេះមកដាក់ទ្រុងដែកនៅសាលាខណ្ឌមានជ័យដើម្បីទុកព្រមានដល់ម្ចាស់ឡានដែលជាសមត្ថកិច្ចប៉ូលិសខណ្ឌច្បារអំពៅ។
ក្រុមសន្តិសុខប្រជាការពារខណ្ឌមានជ័យបានបញ្ជាក់ថាចំពោះឡានខាងលើនេះគឺម្ចាស់វាជាប៉ូលិសខណ្ឌច្បារអំពៅបើកដើរកាងឡានតាក់សីុនៅក្រោមស្ពានអាកាសក្បាលថ្នល់និងនៅលើស្ពានព្រះមុនីវង្សថ្មីព្រមទាំងផ្លូវជាតិលេខមួយតំបន់ច្បារអំពៅហើយនៅពេលកម្លាំងយើងចុះមកចាប់ម្ដងៗនោះឡានឡិចសីុសខាងលើនេះតែងតែបើកមកចេញមុខកាងជារៀងរហូតជាក់ស្ដែងដូចជានៅព្រឹកមិញនេះជាដើម។
រីឯប៉ូលិសចរាចរណ៍សណ្ដាប់រាជធានីភ្នំពេញនាសព្វថ្ងៃនេះវិញគឺជិះម៉ូតូដើរប្រមូលលុយពីឡានតាក់សីុតាមផ្លូវជាតិលេខមួយនិងនៅលើឍស្ពានព្រះមុនីវង្សនិងក្រោមស្ពានអាកាសកកបាលថ្នល់ជាប្រចាំ។ដូចនេះគួរអាជ្ញាធរក្រុងជួយមើលផងបញ្ហាប៉ូលិសក្រុងនិងប៉ូលិសដើរយកលុយតាក់សីុនិងកាងឡានតាក់សីុបង្កការកកស្ទះចរាចររាល់ថ្ងៃនេះធ្វើអោយអ្នកដំណើរមិនសប្បាយចិត្តសោះ។
ចំពោះឡានខាងលើនោះគេឃើញម្ចាស់ឡានជាប៉ូលិសច្បារអំពៅកំពុងរត់ការទៅជួបជាមួយអភិបាលខណ្ឌមានជ័យដើម្បីសុំឡាននោះមកវិញតែកូនចៅនិយាយថាបើមេខណ្ឌគាត់អោយឡាននោះទៅម្ចាស់ឡានជាប៉ូលិសខណ្ឌច្បារអំពៅវិញនោះថ្ងៃមុខថ្ងៃក្រោយមិនចាំបាច់បញ្ជាអោយចុះចាប់ឡានអាណាធិបតេយ្យនោះទៀតទេពោលគឺអស់ទឹកចិត្ត។
រង់ចាំមើលមើសតើអភិបាលខណ្ឌមានជ័យគាត់ទន់ចិត្តអោយឡាននោះទៅវិញដែរឬយ៉ាងណា. ..???
ដោយ ៖ សហការី