ភ្នំពេញ៖ នៅចុងខែវិច្ឆិកានេះកម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះខណៈព្យុះឈ្មោះ TAKAGE(តាកេក)កើតឡើងនៅភាគ អាគ្នេយ៍ប្រទេសហ្វុីលីពីនសមុទ្រចិនខាងត្បូងនិងប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៩ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួង ធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា រាជធានី-ខេត្ត ដែលអាចនឹងប៉ះពាល់ពីព្យុះខាងលើនេះមានរាជធានីភ្នំពេញ ខេត្តកំពង់ ឆ្នាំង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្ត តាកែវ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្ត កំពង់ចាម ខេត្តត្បូងឃ្មុំ និងបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រដោយអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា បន្ទាប់ពីបានតាមដាននិងព្យាករលើស្ថានភាពអាកាសធាតុរួចមកឃើញថា នៅពេល ព្យុះនោះអស់ឥទ្ធិពលទៅ ជ្រលងសម្ពាធ ខ្ពស់លាយឡំជាមួយជំនោរពីទិសខាង ជើងនឹងចាប់ផ្តើមបង្កើនឥទ្ធិពលមកពីលើប្រទេសកម្ពុជា៕
ដោយ៖ រ័ត្ន សុភក្តិ